ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា តាមរយៈសារនៅលើបណ្ដាញសង្គមនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦នេះ បានសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ងាកមកទទួលព័ត៌មាន និងទស្សនាព័ត៌មានដែលផ្តល់ចំណេះដឹង ការយល់ដឹង ផ្តល់គំនិតនិងទស្សនៈជាជាងការទស្សនាព័ត៌មានបែបរន្ធត់ ព័ត៌មានទាក់ទងនឹងការធ្វើអត្តឃាត ឬជម្លោះផ្សេងៗ។ ឯកឧត្តមបានថ្លែងថា កាលពីពេលថ្មីៗនេះ ឯកឧត្តមបានដឹកនាំកិច្ចប្រជុំជាមួយតំណាងម្ចាស់ស្ថានីយ៍ទូរទស្សន៍ដើម្បីជំរុញការផ្សព្វផ្សាយខ្លឹមសារដែលផ្តល់ផលប្រយោជន៍ដល់សង្គម និងបណ្តុះស្មារតីប្រិយមិត្តរបស់ខ្លួនលើខ្លឹមសារបែបផ្តល់ព័ត៌មានចំណេះដឹង ជាជាងការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងជម្លោះគ្រួសារ ជម្លោះស្នេហា ឬព័ត៌មានដែលបង្ហាញពីសាកសព ការធ្វើអត្តឃាតជាដើម ដើម្បីគ្រាន់តែចង់បានអ្នកមើលច្រើន ប៉ុន្តែជះឥទ្ធិពលមិនល្អលើអារម្មណ៍ ផ្លូវចិត្តរបស់ពលរដ្ឋដែលទស្សនា និងសង្គមផងដែរ។ ឯកឧត្តមថ្លែងថា៖«ជាមួយគ្នានេះ ខ្ញុំនឹងជួបជាថ្មីបន្ថែមទៀតជាមួយបងប្អូនអ្នកសារព័ត៌មានអនឡាញដែលបានកំពុងចុះយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងសន្តិសុខសង្គម…
Author: kimheap
កម្ពុជាកំពុងរៀបចំក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងមណ្ឌលអាជីវកម្មកំពង់ផែទន្លេភ្ជាប់ទៅសមុទ្រ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធកំពុងរៀបចំក្របខណ្ឌនៃការអភិវឌ្ឍ និងការគ្រប់គ្រងមណ្ឌលអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា ឆ្នាំ២០២៥-២០៣៣ ដែលត្រូវបានរាជរដ្ឋាភិបាលអនុម័តឱ្យប្រើប្រាស់កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ និងការតភ្ជាប់បណ្តាញដឹកជញ្ជូនតាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រ ដើម្បីពង្រីកវិសាលភាព និងសក្តានុពល នៃការដឹកជញ្ជូនតាមផ្លូវទឹក។ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១…
រដ្ឋបាលខេត្តឧត្ដរមានជ័យ និងរដ្ឋបាលខេត្តសៀមរាប រៀបចំពិធីបួងសួងសុំយាងព្រះវិស្ណុគង់លើស្ដេចគ្រុឌពីខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តសៀមរាបវិញ
រដ្ឋបាល ខេត្តឧត្ដរមានជ័យ និងរដ្ឋបាលខេត្តសៀមរាប រៀបចំពិធីបួងសួងសុំយាងព្រះវិស្ណុគង់លើស្ដេចគ្រុឌពីខេត្តឧត្តរមានជ័យ ទៅកាន់ខេត្តសៀមរាប ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះប្រធានថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការ វត្តរាជបូណ៌ ក្នុងនោះមានការអញ្ជើញចូលរួមពី ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប ឯកឧត្ដម លី សំរិទ្ធ…
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី ០៥នាក់ទៅតុលាការ ពាក់ព័ន្ធករណី សញ្ចាកម្ម!
ភ្នំពេញ៖កាលពីវេលាម៉ោង០១រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំង ភោជនីយដ្ឋាន និងខារ៉ាអូខេ ១កន្លែង យីហោ “មហាមេឃ” ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០១១ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្កប់អំពើសញ្ចាកម្ម (សម្រួលឲ្យមានអំពើពេស្យាចារ ព្រមទាំងទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចារ) ដោយបានឃាត់ខ្លួនមនុស្សសរុប ចំនួន៥៥នាក់ (ស្រី ៣៩នាក់ ប្រុស ១៦នាក់) ចាប់យកវត្ថុតាង ស្រោមអនាម័យមួយចំនួន បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។…
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
យោងតាមសេចក្តីប្រកាសព័ត៌មាន ព្រឹទ្ធសភាកម្ពុជា បានបង្ហាញថា សភាកម្ពុជា សហការជាមួយសភាប្រើភាសាបារាំង រៀបចំកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង (APF) និងសិក្ខាសាលា ស្តីពី «ក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា» ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៃសភាប្រើភាសាបារាំង សភាកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង និងសិក្ខាសាលា ស្តីពី «ក្របខ័ណ្ឌ និងការ ប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិតនៅក្នុងសភា» ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។ សេចក្ដីប្រកាសព័ត៌មាន មានការអញ្ជើញចូលរួមពីសំណាក់ សមាជិក…
សម្តេច ម៉ែន សំអន៖ សមិទ្ធផលផ្សេងៗកើតមាននៅតាមវត្តអារាម បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង
(ស្វាយរៀង)៖ សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃកម្ពុជា នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ដែលបានសាងសង់អស់តម្លៃជាង ២៣ម៉ឺនដុល្លារ នៃបរិវេណវត្តព្រៃខ្លូត ហៅវត្តច្រេស ស្ថិតក្នុងឃុំច្រេស ស្រុកចន្ទ្រា ខេត្តស្វាយរៀង។ ថ្លែងក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ…
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថាភាពស្ទាត់ជំនាញ នៃកម្លាំងប្រតិបត្តិការអាវុធហត្ថរាជធានីភ្នំពេញ ដោយសារមានគ្រូបង្គោលហ្វឹកហ្វឺនជាប់ជាប្រចាំ ប្រៀបដូចកាំបិតរណាត្រូវការសំលៀងទើបមុត!
ភ្នំពេញ៖នៅរសៀល ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការហ្វឹកហ្វឺន ប្រចាំឆមាសទី១ និង លើកទិសដៅឆមាសទី២ ឆ្នាំ២០២៦ ដោយមានការចូលរួមពី ក្រុមគ្រូបង្គោលប្រចាំកងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំងអស់ផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានលើកសរសើរដល់ ក្រុមគ្រូឧទ្ទេសនាមទាំងអស់ ដែលជាគ្រូបង្គោលផ្ទាល់ របស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់…
ក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្នុងរយៈពេលបីខែដើម ឆ្នាំ២០២៦នេះ កម្ពុជាទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវទេសចរជនជាតិចិន បានឈរនៅលំដាប់ទី១ ដែលមានចំនួនជាង ២៤ម៉ឺននាក់ ខណៈកម្ពុជារំពឹងពីកំណើនភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើន ក្នុងអំឡុងពេលកម្ពុជាអនុវត្តការលើកលែងទិដ្ឋាការដល់ប្រជាពលរដ្ឋចិន ក្នុងដំណាក់កាលសាកល្បងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងកាលពីថ្មីៗនេះថា រាជរដ្ឋាភិបាលបានបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងជាមាសបៃតង បានរួមចំណែកការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ ការបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល។…
គ្រូជំនាញ កំពុងផ្ទេរចំណេះដឹងផ្នែកចម្លាក់ពុម្ពទៅកាន់ពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន ក្នុងគម្រោងបណ្តុះបណ្តាលជំនាញមរតកដូនតា
រយៈពេលជិត១ឆ្នាំមកហើយ ដែលអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការគ្នាតាមរយៈគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមរតកដូនតា នៅក្នុងក្រុងរុនតាឯកតេជោសែន ដោយបានបង្ហាត់បង្រៀនជំនាញចំនួន៥ រួមមាន គំនូរបុរាណ កុលាលភាជន៍ ខ្មុកម្រ័ក្សណ៍ ចម្លាក់ថ្ម និងចម្លាក់ពុម្ព។ លោក គង់ វិបុល គឺជាគ្រូបង្រៀនផ្នែកចម្លាក់ពុម្ព បានឱ្យដឹងថា គម្រោងបណ្តុះបណ្តាលនេះបានចាប់ផ្តើម នៅខែមេសា ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៦នេះ។ គម្រោងដែលមានរយៈពេលមួយឆ្នាំនេះ មានសិក្ខាកាមចូលរួម១៥រូប ហើយភាគច្រើនជាស្រ្តី និងកំពុងរស់នៅក្នុងក្រុងរុនតាឯកតេជោសែន។ គម្រោងនេះមានបំណងដើម្បីលើកកម្ពស់ អភិរក្សជំនាញមរតកដូនតា និងធ្វើឱ្យពលរដ្ឋក្នុងក្រុងរុនតាឯកតេជោសែន មានជីវភាពល្អប្រសើរ។…
វត្ថុបុរាណខ្មែរ១២២រូប ដាក់តាំងពិព័រណ៍មិនអចិន្ត្រៃយ៍ នៅក្នុងសារមន្ទីរ Meet You Museum ក្រុងប៉េកាំង
វត្ថុបុរាណខ្មែរចំនួន ១២២រូប ត្រូវបានយកទៅដាក់តាំងពិព័រណ៍មិនអចិន្ត្រៃយ៍ នៅក្នុងសារមន្ទីរ Meet You Museum ក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។ ពិធីសម្ពោធពិព័រណ៍មិនអចិន្រ្តៃយ៍នៅប្រទេសចិន ប្រធានបទ៖ Meet Angkor Wat: Treasures from the National Museum of Cambodia ធ្វើឡើងក្រោមវត្តមានលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ…
