តាកែវ៖ អំណោយ អំពូលសូឡាបំភ្លឺផ្លូវ ចំនួន ១០ ឈុត និងបង្គោលទីបដែក ភ្ជាប់ជាមួយទង់ជាតិ ចំនួន ១០ ឈុត ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ត្រូវបានប្រគល់ជូនសហគមន៍ ដើម្បីដំឡើងបំភ្លឺតាមបណ្តោយផ្លូវសាលារៀន វត្តនិងវិហារឥស្លាម នៅក្នុងភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ សំដៅរួមចំណែកលើកកម្ពស់សុវត្ថិភាព និងភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងសាសនិកឥស្លាមក្នុងមូលដ្ឋាន។ ពិធីប្រគល់ទទួលនោះដែរ ប្រព្រឹត្តទៅនៅ ថ្ងៃអង្គារ ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក…
Author: kimheap
ឯកអគ្គរដ្ឋទូតចិនកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាប Scams Online
ភ្នំពេញ: ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រោយការបង្កើតគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សមត្ថកិច្ចកម្ពុជា ពិសេសប្រតិបត្តិការក្នុងបណ្តារាជធានី-ខេត្តទូទាំងប្រទេសបានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដោយបានចុះត្រួតពិនិត្យ និងបើកប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុកតាមកន្លែងគោលដៅជាច្រើន។ ជាលទ្ធផល បានកម្ទេចគោលដៅបង្កប់បទល្មើសជាច្រើនកន្លែង និងចាប់ខ្លួនជនសង្ស័យជាច្រើននាក់។ ការកោតសរសើរនេះ នៅក្នុងពិធីប្រគល់សម្ភារៈបច្ចេកទេសដល់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សម្រាប់រួមចំណែកគាំទ្រដល់ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ ឯកអគ្គរដ្ឋទូតបានបន្តថា ការផ្តល់សម្ភារៈបច្ចេកទេស របស់ក្រសួងសន្តិសុខសាធារណៈចិន ជូនដល់ភាគីកម្ពុជានេះ នឹងជួយគាំទ្រដល់ដល់ប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែជោគជ័យ។ ឯកឧត្តមក៏បានមានប្រសាសន៍កត់សម្គាល់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា…
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់រូបថតជូនកុមារតាមខ្នងផ្ទះ នៅឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ: នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺបានអញ្ជើញប្រគល់រូបថតជូនកុមារតាមខ្នងផ្ទះ នៅឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារចុះមូលដ្ឋានឃុំជាំសង្កែ គណៈកម្មាធិការគណបក្សឃុំជាំសង្កែ, គណៈសាខាបក្សភូមិ និងក្រុមចលនាភូមិទាំង៩ លោក លោកស្រី សមាជិក សមាជិកា ក្រុមការងារប៉ាម៉ានី នាយកសាលា និងលោកគ្រូ អ្នកគ្រូជាច្រើនរូប។ ឯកឧត្តម ហ៊ុន ម៉ានី…
អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលកំពុងបំពេញបេសកកម្មការទូតយ៉ាងសកម្មដើម្បីការពារបូរណភាពទឹកដី និងប្រជាជនដែលរងការរំលោភបំពានពីកងកម្លាំងប្រដាប់អាវុធថៃ
អ្នកនាពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបាននិងកំពុងបំពេញបេសកកម្មការទូតយ៉ាងសកម្មនិងឥតឈប់ឈរ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីការពារបូរណភាពទឹកដី និងប្រជាជនដែលរងការរំលោភបំពានពីកងកម្លាំងប្រដាប់អាវុធថៃ ក៏ដូចជាពង្រឹងស្មារតីសាមគ្គីជាតិឱ្យកាន់តែរឹងមាំក្នុងចំណោមប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦នេះថា ជាក់ស្តែង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កំពុងបន្តដំណើរទស្សនកិច្ចនៅប្រទេសអូស្ត្រាលី បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី និងនូវែលសេឡង់។ អ្នកនាំពាក្យបានឱ្យដឹងថា ក្នុងបេសកកម្មការទូតនេះ នៅសិង្ហបុរី និងនូវែលសេឡង់…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ GGAC កំពុងជួយយុវតីកម្ពុជាឲ្យកាន់តែរឹងមាំ និងទទួលបទសោធន៍ល្អៗ
សៀមរាប៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា (GGAC) បានថ្លែងថា សមាគមកាយឫទ្ធិនារីកម្ពុជា កំពុងជួយដល់យុវតីកម្ពុជា ឲ្យកាន់តែមានភាពរឹងមាំ និងទទួលបានបទពិសោធន៍ចំណេះដឹងល្អៗ ពីថ្នាក់ដឹកនាំជាតិ តំបន់ និងអន្តរជាតិ ជាមួយនឹងការចូលរួមក្នុងសកម្មភាពសង្គមជាច្រើន ។ ក្នុងពិធីជួបសំណេះសំណាលជាមួយ សមាជិកា សមាជិកសមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបង្ហាញនូវអារម្មណ៍រំភើប រីករាយយ៉ាងពេញចិត្ត ចំពោះសមាជិក…
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងតំបន់រលាក់កងជើង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
កំពង់ស្ពឺ :ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន៦៦៦នាក់ ស្រី៤០៥នាក់ ចុះពិនិត្យ ព្យាបាលជំងឺ ផ្សព្វផ្សាយអប់រំសុខភាព វគ្គសង្គ្រោះបឋម និង ចែកឱសថដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋ បានចំនួន៣,៧៧៩នាក់ ស្រី២៦០៧នាក់ ស្ថិតនៅវត្តតាលួតមានជ័យ ហៅវត្តជាំ តំបន់រលាក់កងជើង ភូមិដូនជន់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ…
ឥស្សរជនជាន់ខ្ពស់ និងអ្នកជំនាញជាច្រើនធ្វើបទបង្ហាញយ៉ាងផុសផុលក្នុងសិក្ខាសាលាសភាស្តីពី «ភាពធន់ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា»
វិមានរដ្ឋសភា៖ អង្គសិក្ខាសាលាស្តីពី «ភាពធន់ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» បានប្រព្រឹត្តទៅយ៉ាងផុសផុល ជាមួយការធ្វើបទបង្ហាញ ស៊ីជម្រៅពីសំណាក់ឥស្សរជនជាន់ខ្ពស់ និងអ្នកជំនាញមកពីស្ថាប័នគន្លឹះៗរបស់រាជរដ្ឋាភិបាល ដើម្បីតម្រង់ទិសដៅកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល និងការកសាងភាពធន់ជាតិ។ ក្នុងឱកាសនោះ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានរំលេចនូវយុទ្ធសាស្ត្រពង្រឹងភាពធន់ពាណិជ្ជកម្មកម្ពុជា តាមរយៈការអនុវត្តគោលការណ៍ «ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី»។ ឯកឧត្តមបានសង្កត់ធ្ងន់លើការទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងការធ្វើពិពិធកម្មទីផ្សារនាំចេញ ដើម្បីកាត់បន្ថយការពឹងផ្អែក និងបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិ។ ដោយឡែក លើវិស័យឧស្សាហកម្ម…
ក្រសួងប្រៃសនីយ៍ និងក្រសួងសុខាភិបាល រួមគ្នាកសាងប្រព័ន្ធថែទាំសុខភាពទំនើបមួយ ដើម្បីការពារ និងបម្រើសុខភាពជូនប្រជាជនកម្ពុជាឲ្យបានកាន់តែប្រសើរឡើង
ភ្នំពេញ: នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ក្រសួងសុខាភិបាល និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធអេឡិចត្រូនិកចុះបញ្ជីផ្តល់ថ្នាំបង្ការ (EIR) និងប្រព័ន្ធគ្រប់គ្រងព័ត៌មានមូលដ្ឋានសុខាភិបាល (HFMIS) រៀបចំនៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ពិធីប្រកាសនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃ ក្រសួងសុខាភិបាល និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងដៃគូអភិវឌ្ឍ…
អាជ្ញាធរខេត្តជំរុញម្ចាស់ស្ថានីយប្រេងឥន្ធនៈត្រូវធានាតម្លៃលក់តាមក្រសួងកំណត់
កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម បានជំរុញណែនាំឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយ ឲ្យម្ចាស់ស្ថានីយ៍ និងដេប៉ូចែកចាយប្រេងឥន្ទនៈនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ត្រូវធានាការផ្គត់ផ្គង់ និងកំណត់តម្លៃលក់តាមក្រសួងពាណិជ្ជកម្ម។ លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត បានបញ្ជាក់ប្រាប់ថា ដោយសារឥទ្ធិពលពីមជ្ឈឹមបូព៌ា ការផ្ទុះសង្គ្រាមរវាងអាមេរិកនិងអ៊ីស្រាអែល និងអ៊ីរ៉ង់ ជាងមួយសប្តាហ៍កន្លងមកនេះ បានបង្កឱ្យមានផលបញ្ហាប៉ះពាល់កង្វះប្រេងឥន្ទនៈជាសកល ប៉ុន្ដែរាជរដ្ឋាភិបាលកម្ពុជាគិតមកដល់ពេលនេះពុំមានខ្វះប្រេងទេ មកដល់ពេលនេះ ខណៈដែលបច្ចុប្បន្នលំហូរប្រេងនាំចូលនៅបន្តចូលមកជាធម្មតា។ លោកអភិបាលរងខេត្តរូបនេះបន្ដទៀតថា ម្ចាស់ស្ថានីយ៍ ឬដេប៉ូចែកចាយប្រេងទាំងអស់ក្នុងខេត្ត ត្រូវលក់តាមប្រកាសដោយធនាឲ្យបានតម្លៃផ្គត់ផ្គង់មិនឡើងថ្លៃ ដោយអនុវត្តន៍តាមសេចក្តីណែនាំរបស់ក្រសួងពាណិជ្ជកម្ម ចៀសវាងប្រព្រឹត្តផ្ទុយដូចជាការតម្លើងថ្លៃ និងមានប្រេងក្នុងស្តុកតែមិនលក់…
ក្រសួងការងារបានដោះស្រាយបញ្ចប់ការទាមទាររបស់បងប្អូនកម្មកររោងចក្រ ហេន ៧ ហ្គាម៉ិន ចប់សព្វគ្រប់ជាមួយការពេញចិត្ត ខណៈកម្មករនឹងចូលធ្វើការវិញនៅព្រឹកស្អែក
ភ្នំពេញ: ការទាមទាររបស់បងប្អូនកម្មករកម្មការិនីនៃរោងចក្រ ហេន ៧ ហ្គាម៉ិន ដែលមានទីតាំងស្ថិតនៅតាមបណ្តយផ្លូវជាតិលេខ ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានដោះស្រាយចប់សព្វគ្រប់ដោយកម្មករសប្បាយចិត្តជាមួយដំណោះស្រាយរបស់ក្រសួងការងារ នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ ខណៈកម្មករនិយោជិតនឹងចូលធ្វើការធម្មតាវិញនៅព្រឹកថ្ងៃទី១២ ខែមីនា។ នេះបើតាម លោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ អ្នកនាំពាក្យរូបនេះបានអះអាងថា៖ «ក្រោមការសម្របសម្រួលនិងយកចិត្តទុកដាក់ដោះស្រាយភ្លាមៗ ពីសំណាក់មន្ត្រីជំនាញ កង្វល់របស់បងប្អូនកម្មករត្រូវបានដោះស្រាយចប់សព្វគ្រប់ ហើយកម្មករនឹងវិលចូលបម្រើការងារវិញជាធម្មតានៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ»។…
