ប្រទេសជប៉ុន: ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ លោក Shinichiro Ishikawa ប្រធានក្រុមហ៊ុន Yamato Printing Group និងសហការី, លោក Yusuke Komoda ប្រធានប្រតិបត្តិក្រុមហ៊ុន Cambodia Life, និងលោក Sakett Sophaseila តំណាងក្រុមហ៊ុន Confirel Co.,…
Author: kimheap
គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញសេចក្ដីប្រកាសព័ត៌មានអំពីការព្យួរអាជ្ញាប័ណ្ណ និងលុបអាជ្ញាប័ណ្ណកាស៊ីណូ សរុបចំនួន៥
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) មានកិត្តិយស សូមជម្រាបជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចព្យួរអាជ្ញាបណ្ណកាស៊ីណូលេខ ០៦២ គ.ល.ក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលផ្តល់ជូនក្រុមហ៊ុន ហ្សូ ចេង ខេ.ភី ហូលថេល ឯ.ក ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ ខ្ញុំ ស្ថិតនៅឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត តាមរយៈសេចក្តីសម្រេចលេខ ០០២…
ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិក ដែលមានប្រពន្ធទើបសម្រាលកូន!
ភ្នំពេញ៖នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនដល់ លោកអនុសេនីយ៍ទោ រឹម វណ្ណន័យ សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាប់ថែទាំសុខភាពនៅមជ្ឈមណ្ឌល គាំពាមាតា និងទារក រាជធានីភំ្នពេញ។ ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន…
កម្ពុជា-អាម៉េរិក មានសុទិដ្ឋិនិយមក្នុងការបន្តជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី
នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្ដមឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ក្នុងឱកាសនៃការដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ ក្នុងឱកាសនៃជំនួប, ឯកឧត្ដមឯកអគ្គរដ្ឋទូត Jamieson Greer បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានជំរុញឱ្យទំនាក់ទំនងទ្វេភាគី អាម៉េរិក-កម្ពុជា កាន់តែរីកចម្រើនជាលំដាប់ ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម។ ជាក់ស្ដែង, ពាណិជ្ជកម្មទ្វេភាគី…
វិចារណកថាក្រសួងបរិស្ថាន៖ ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋអំពីអ័ព្ទផ្សែងប៉ះពាល់សុខភាព ខណៈសកម្មភាពដុតសំរាម ជញ្ជាំ្រងស្រូវ និងព្រៃនៅតែបន្ត
ភ្នំពេញ: ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋអំពីអ័ព្ទផ្សែង និងផលប៉ះពាល់ដល់សុខភាព កំពុងកើនឡើង ជាពិសេសនៅពេលគុណភាពខ្យល់ធ្លាក់ចុះ។ ប្រជាពលរដ្ឋជាច្រើនបង្ហាញការព្រួយបារម្ភអំពីបញ្ហាដង្ហើម រលាកភ្នែក និងហានិភ័យសុខភាពរយៈពេលវែងដែលបណ្តាលមកពីខ្យល់ពុល។ ទោះជាយ៉ាងណា អ្នកសង្កេតការណ៍បរិស្ថានបានបញ្ជាក់ថា មានភាពផ្ទុយគ្នារវាងការព្រួយបារម្ភ និងសកម្មភាពប្រចាំថ្ងៃដែលនៅតែបង្កអ័ព្ទផ្សែង។ ១.ឫសគល់នៃបញ្ហា អ័ព្ទផ្សែងភាគច្រើនកើតឡើងពីផ្សែង និងភាគល្អិតតូចៗដែលបញ្ចេញពីសកម្មភាពដុត ដូចជា ការដុតសំរាម ការដុតជញ្ជ្រាំងស្រូវ ឬសំណល់កសិកម្មបន្ទាប់ពីប្រមូលផល និងការឆេះព្រៃ។ សកម្មភាពទាំងនេះបញ្ចេញសារធាតុពុលក្នុងខ្យល់ ដូចជា ភាគល្អិតនិចលតូច (PM2.5) ដែលអាចចូលទៅជ្រៅក្នុងសួត និងបង្កហានិភ័យជំងឺផ្លូវដង្ហើម និងជំងឺបេះដូង។ ២.ភាពផ្ទុយគ្នានៃឥរិយាបថ ទោះបីមានការយល់ដឹងអំពីហានិភ័យសុខភាពកើនឡើងក៏ដោយ ការដុតនៅតែជាទម្លាប់ដែលត្រូវបានអនុវត្តនៅក្នុងសហគមន៍មួយចំនួន…
កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការឆ្លើយតបការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងសំណល់ផ្អែកលើយន្តការឥណទានរួម (Joint Credit Mechanism – JCM)
ប្រទេសជប៉ុន: កម្ពុជា-ជប៉ុន បានពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងសំណល់ ដោយផ្អែកលើយន្តការឥណទានរួម (JCM)។ ខ្លឹមសារនេះ បានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា ជាមួយ ឯកឧត្តម ISHIHARA Hirotaka រដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ការជំរុញឱ្យកម្ពុជាសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងកាបូនទាប ក្រោមកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន។ ភាគីទាំងពីរបានយល់ស្របជាមួយគ្នាលើចំណុចទាំង៦ ដែលរួមមាន ទី១.យន្តការឥណទានរួម(JCM) ដែលមានស្រាប់ និងគម្រោងផ្នែកជីវម៉ាស…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសាររបស់វីរយុទ្ធជនពលី
សៀមរាប៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ប្រគល់ផ្ទះថ្មី ជូនក្រុមគ្រួសាររបស់វីរយុទ្ធជនពលីរស់នៅក្នុងមូលដ្ឋានខេត្តសៀមរាប។ ក្នុងវេលាដ៏ក្រៀមក្រំនេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត បាននាំយកមកជាមួយនូវអំណោយរបស់…
មន្រ្ដីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា៖ នយោបាយ «ឈ្នះ ឈ្នះ» ជាឱសថទិព្វព្យាបាលសង្គ្រាមរ៉ាំរ៉ៃ និងកសាងសុខសន្តិភាពសម្រាប់កម្ពុជា
ភ្នំពេញ: ថ្លែងក្នុងបាឋកថាស្តីពី «ជំហានដំបូងនៃការអនុវត្តនយោបាយ ឈ្នះ ឈ្នះ ចេញពីតំបន់ឱរ៉ាល់ ឆ្ពោះទៅសំឡូត» ឯកឧត្តម កែវ ពង្ស សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នយោបាយ «ឈ្នះ ឈ្នះ» ប្រៀបបានជាឱសថទិព្វ ដែលជួយព្យាបាលសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា និងការបែកបាក់ជាតិអស់រយៈពេលជាច្រើនទសវត្សរ៍។ ឯកឧត្តមបានសង្កត់ធ្ងន់ថា សុខសន្តិភាពរយៈពេលវែងជាលើកដំបូងមិនធ្លាប់មាន ក្នុងរយៈពេលជាង ៥០០ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាផ្លែផ្កានៃនយោបាយ…
កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនមនុស្ស ពាក់ព័ន្ធករណី បានបង្ហោះសកម្មភាពជក់បារីអេឡិចត្រូនិចនៅលើបណ្តាញសង្គមហេ្វសប៊ុក
បន្ទាយមានជ័យ៖កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនៅថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៦ បានឃាត់ខ្លួនមនុស្ស ០៨នាក់ ស្រី ០២នាក់ ពាក់ព័ន្ធករណី បានបង្ហោះសកម្មភាពជក់បារីអេឡិចត្រូនិចនៅលើបណ្តាញសង្គមហេ្វសប៊ុក។ ថ្មីៗនេះ មានសារព័ត៌មានក្នុងស្រុកឈ្មោះ ដំណឹងក្តៅៗថ្ងៃនេះ បានចុះផ្សាយដែលមានខ្លឹមសារថា « យោងតាមគណនេយ្យហ្វេសប៊ុក ឈ្មោះ Para Ti បានបង្ហោះនូវវីដេអូប្រមាណជា ៣០វិនាទី និងបានដាក់ខេបសិនថា “ជក់បារីពុល” ហើយនិងមានអ្នកខមិនមួយបានសួរថា “បងមានអាទឹកខ្លាំងៗអត់?ចង់បានមួយដើម” រួចឈ្មោះ Para Ti បានខមិនតបថា “មានបងឆាតមក” សូមសំណូមពរដល់បងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ…
សេចក្តីប្រកាសព័ត៌មាន ស្តីពីករណីជំងឺផ្តាសាយបក្សី លើបុរសអាយុ៣០ឆ្នាំនៅខេត្តកំពត
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ មានអ្នក ជំងឺផ្តាសាយបក្សី ចំនួន ០១ករណី កើតលើបុរសអាយុ ៣០ឆ្នាំ ដែលបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ លើអ្នកជំងឺដែលមានទីលំនៅក្នុងភូមិ មានរិទ្ធិ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត មានរោគសញ្ញា គ្រុនក្តៅ ក្អក និងឈឺពោះ។ ក្រោយមានការយកចិត្ត ទុកដាក់ថែទាំពីសំណាក់ក្រុមគ្រូពេទ្យ អ្នកជំងឺបានជាសះស្បើយត្រឡប់ទៅផ្ទះ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។…
