សម្ដេចធិបតី៖ ក្រោយពិនិត្យក្រសួងស្ថាប័នចំនួន ១៦ គឺមានការកែសម្រួល ៣អគ្គនាយកដ្ឋាន និង ៣០ នាយកដ្ឋាន

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ចាប់តាំងពីដើមអាណត្តិទី៧ រាជដ្ឋាភិបាលបានដាក់ចេញនូវវិធានការអាទិភាពចំពោះការធ្វើកំណែទម្រង់តាមបណ្ដាក្រសួងស្ថាប័ន ក្នុងនោះគិតត្រឹមខែឧសភា ឆ្នាំ២០២៦នេះ ក្រសួងមុខងារសាធារណៈដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការដឹកនាំធ្វើកំណែទម្រង់នេះ បានធ្វើការត្រួតពិនិត្យ កែសម្រួល នៅតាមក្រសួងស្ថាប័នចំនួន១៦ រួចទៅហើយ ដោយមានក្រសួងស្ថាប័នមួយចំនួនត្រូវកែសម្រួល និងមួយចំនួនទៀតត្រូវរក្សាទុកដដែល។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើ្ជញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនោះសម្ដេចធិបតីបានថ្លែងបញ្ជាក់ថា គោលការណ៍ ការធ្វើកំណែទម្រង់…

BREAKING NEWS| សម្រេច​​អនុម័តសេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធា

ព្រឹទ្ធសភាកម្ពុជា​សម្រេច​អនុម័តសេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធាដោយសំឡេង៥៨លើ៥៨សំឡេងនៃអង្គប្រជុំទាំងមូល ភ្នំពេញ៖ កិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បាន​សម្រេច​​អនុម័តសេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធាដោយសំឡេង៥៨លើ៥៨សំឡេងនៃអង្គប្រជុំទាំងមូល។ សូមជម្រាបថាការ​​សម្រេច​​អនុម័តសេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធានៅថ្ងៃនេះរបស់ព្រឹទ្ធសភានៃកម្ពុជា បន្ទាប់ពី រដ្ឋសភានៃ កម្ពុជា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានសម្រេច​អនុម័តជាឯកច្ឆន្ទដោយ សំឡេង ១១៤ លើ ១១៤ នៃអង្គប្រជុំរដ្ឋសភាទាំងមូលក្រោមអធីបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ សេចក្តីព្រាងច្បាប់ទី១…

គណៈប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា អញ្ជើញចុះពិនិត្យផ្ទាល់លើសកម្មភាពការងារ និងវឌ្ឍនភាពនានា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

ភ្នំពេញ៖ គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យផ្ទាល់លើសកម្មភាពការងារ និងវឌ្ឍនភាពនានា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយមានការសម្របសម្រួលពី…

ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់ ថ្លែងក្នុងវេទិកា​ពិភពលោកលើកទី១៣​ ស្តីពីទីក្រុងនៅ Azerbaijanថា «សម្តេចតេជោ គឺជាបិតានៃសន្តិភាពរបស់កម្ពុជា»

ឯកឧត្តម​ សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់ បានរំលឹកឡើងវិញថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន ជា​ប្រធាន​ព្រឹទ្ធ​សភាកម្ពុជា​ បានខិតខំផ្សះផ្សា និងនាំយកបក្ស​ពួក​ប្រដាប់​អាវុធ​ផ្សេង​ៗ​គ្នា​ឱ្យ​មក​រួម​រស់​ជា​មួយ​គ្នា។​ ពិតប្រាកដណាស់ សម្តេចតេជោ គឺជាបិតានៃសន្តិភាពរបស់កម្ពុជាយើង។ តាម​រយៈ​សន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ក្នុង​រយៈពេល​ពី​រ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ដែលបាននិងកំពុងដឹកនាំកម្ពុជាឈានទៅរកសង្គម ដែលមានជីវភាព​កម្រិត​មធ្យម​។ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ បាន​ថ្លែងដូចនេះ…

រដ្ឋខាតថវិកាចន្លោះពី ៥៥ ទៅ ៧០ លានដុល្លារក្នុងមួយខែដើម្បីបន្ធូរបន្ថយពន្ធលើតម្លៃប្រេង

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល​ បាន​លើកឡើងថា ដើម្បីការពារប្រជាជនពីផលប៉ះពាល់ពេញលេញនៃការកើនឡើងនៃតម្លៃប្រេងសកល រដ្ឋាភិបាលកំពុងលើកលែងពន្ធប្រេងឥន្ធនៈដែលនាំឱ្យរដ្ឋបង់ខាតថវិកាចន្លោះពី ៥៥ ទៅ ៧០ លានដុល្លារជារៀងរាល់ខែ ហើយរាជរដ្ឋាភិបាល​ក៏បានកាត់បន្ថយពន្ធនាំចូលឧស្ម័ន LPG មកត្រឹមសូន្យភាគរយ​ ផងដែរ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បាន​លើកឡើងក្នុងវេទិកាមួយថា ក្រសួងបានធ្វើពិពិធកម្មការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័ន LPG របស់យើងនៅទូទាំងប្រទេស សិង្ហបុរី ប្រ៊ុយណេ និងដៃគូផ្សេងទៀត ហើយការគាំទ្រដែលយើងគិតគូយ៉ាង​ប្រុងប្រយ័ត្ន ដើម្បីរក្សានិរន្តរភាពក្នុងរយៈពេលវែង។​នេះបើតាមវីដេអូឃ្លីបមានរយៈពេល ១:…

វិស័យស្រូវអង្ករត្រូវការដើមទុនប្រមាណ ៤០០លាន​ដុល្លារអាម៉េរិក ដើម្បី​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​នៅ​ឆ្នាំ​នេះ​

វិស័យស្រូវអង្ករ ត្រូវការឥណទាន​សម្រាប់​​ទុនបង្វិលប្រមាណចន្លោះពី ៣០០ ទៅ ៤០០ លាន​ដុល្លារ​អាម៉េរិក​សម្រាប់ប្រមូល​ទិញស្រូវសើមពីប្រជាកសិករ​នៅរដូវប្រមូលផលឆ្នាំ២០២៦-២០២៧​​។ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បាន​ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល​ដែ​​ល​តែង​តែ​គិត​គូរ​ខ្ពស់​ដល់វិស័យស្រូវអង្ករ ជាពិសេស ការបញ្ចេញកញ្ចាប់ថវិការាប់រយលាន​ដុល្លាអាម៉េរិក តាម​រយៈ​​ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម​ (ARDB) នៅពេល​រដូវប្រមូលផលស្រូវ​ម្តង់ៗ។ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បាន​មើលឃើញថា រាជរដ្ឋាភិបាល​តែង​តែ​គិ​តគូរដល់វិស័យស្រូវអង្ករ​ ជាពិសេស​ ការផ្តល់ភាពងាយស្រួលក្នុងការ​ទទួលបាន​ហិរញ្ញប្បទាន​​​ ពី​ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម​ (ARDB) ដែលជា​ស​ហគ្រាស​របស់​រដ្ឋ​គ្រប់​គ្រង​ដោយ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​។​ លោកឧកញ៉ា…

ឆ្នាំ២០២៥ ខេត្តកំពង់ឆ្នាំងប្រមូលផលត្រីបានជាង៦០ពាន់តោន កើនឡើងខ្ពស់ជាងឆ្នាំមុនៗ

កំពង់ឆ្នាំង៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអោយដឹងថា ក្នុងឆ្នាំ២០២៥កន្លងមកនេះ ខេត្តកំពង់ឆ្នាំងប្រមូលផលត្រីបានប្រមាណជាង៦០ពាន់តោន ដែលជាចំនួនកើនឡើងច្រើន បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ និងបានបង្ហាញពីភាពប្រសើរឡើងនៃធនធានជលផលនៅក្នុងតំបន់។ កត្តាកើនឡើងដោយសារតែបទល្មើសនេសាទថយចុះច្រើន។ ការលើកឡើងរបស់លោក ងិន ហ៊ុន បានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដែលលលោក តាត សីហាក់ នាយរងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រកាសឡើងកាន់តំណែងជានាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ជំនួសលោក លី ឡា នាយខ័ណ្ឌចាស់ដែលបានចូលនិវត្តន៍។…

គ្រួសាររងគ្រោះព្រោះខ្យល់កន្ត្រាក់ ចំនួន ៥៤គ្រួសារ នៅមូលដ្ឋានស្រុកអូរជ្រៅ បានទទួលស័ង្កសី និងអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ កាលពីថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ ដើម្បីចូលរួមចំណែកឆ្លើយតបជាមួយគ្រោះមហន្តរាយនៅក្នុងមូលដ្ឋាន ឃុំកូប ឃុំគុត្តសត និងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលបានរងផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់ចំនួន ៥៤គ្រួសារ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ជាមួយលោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការ ក្រុមប្រតិបត្តិ សាខា អនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំគោលដៅ និងអ្នកស្ម័គ្រចិត្តភូមិ ព្រមទាំងសហការី បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខា…

អន្តរក្រសួងចុះពិនិត្យវឌ្ឍនភាព ការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅស្រុកបូរីជលសារ ខេត្តតាកែវ

តាកែវ៖ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាពការអនុវត្តការងារសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នៅត្រង់ទីតាំងដែលស្ថិតនៅក្នុងភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន សមាជិកគណៈកម្មាធិការពិសេស និងជាប្រធានលេខាធិការដ្ឋាន, ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តតាកែវ, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាសមាជិកចំណុះគណៈកម្មាធិការពិសេស, និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ ការចុះបំពេញបេសកកម្មការងារនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យលើវឌ្ឍនភាពការអនុវត្តការងារសាងសង់ដែលកំពុងបោះជំហានក្នុងទិសដៅវិជ្ជមាន និងសំដៅធានាឱ្យបាននូវប្រសិទ្ធភាពការងារខ្ពស់ទៅតាមផែនការដែលបានគ្រោងទុក…

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម មានទឹកប្រាក់សរុបជាង ៣,៣ ពាន់លានដុល្លារ កើនជាង ៤ %pp

ការដោះប្តូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់សរុបជាង ៣,៣ ពាន់លានដុល្លារអា មេរិក កើនឡើងជាង ៤ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំមុន ក្នុងនោះកម្ពុជានាំចេញមានទឹកប្រាក់ជិត ២ ពាន់លានដុល្លារ និងការនាំចូលជាង ១,៣ ពាន់លានដុល្លារ។ ជុំវិញការធ្វើពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-វៀតណាម ឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការដោះប្តូរពាណិជ្ជកម្មនៃ ប្រទេសទាំងពីរបានកើនឡើងជាបន្តបន្ទាប់ ជាពិសេសទីផ្សារវៀតណាមបានស្រូបយកទំនិញ និងផលិតផលរបស់កម្ពុជា ឈរក្នុងលំដាប់ទី៣ បន្ទាបពីការនំាចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិក។ ជាក់ស្តែងនៅក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៦នេះ, បើយោងតាមរយបាយការណ៍របស់អគ្គនាយកដ្ឋានគយ…