ស្វាយរៀង ៖ មានសេចក្តីរាយការណ៍មកថាទំនិញជាប្រភេទស្កសរនៅឃ្លាំងស្ដុកមួយកន្លែងកំពុងដឹកឆ្លងដែនទៅ វៀតណាម តាមច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំរោង ស្ថិតនៅក្នុងឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ហាក់ប្រងើយកន្ដើយមិនអើពើនិងគ្មានវិធានការ ក្នុងការទប់ស្កាត់នោះឡើយ ពោលគឺដឹកចេញទៅដោយសេរី។
ប្រភព សុំមិនបញ្ចេញឈ្មោះបានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានថា ពួកគាត់បានបង់គ្រប់ ច្រករួចហើយ គាត់ដឹកទំនិញនោះគឺជាប្រភេទទំនិញស្ករសហើយចំពោះរថយន្តផ្សេងៗទៀតនោះក៏មិនដឹងថាជាទំនិញអ្វីនោះដែរ។
ប្រភពបានបន្ដថា រថយន្តវៀតណាមឆ្លងដែនមកដឹកយកទៅប្រទេសវៀតណាម ដោយពុំមានឃើញសមត្ថកិច្ចណាមកត្រួតពិនិត្យនោះ ឡើយពោលគីបើកបារ៉ាស់ឲ្យចូលតែម្ដង។
ប្រភពបានបន្ដទៀត ថា៖ឃ្លាំងស្ដុកទំនិញមួយនេះគឺជាទំនិញប្រភេទ ស្កសរ មិនមានទំនិញអ្វីផ្សេងនោះទេហើយក៏មិនមែនជាទំនិញខុសច្បាប់នោះដែរ ដោយគេប្ដូរសំបកកញ្ចប់ស្កសរដើម្បីនាំចេញទៅប្រទេសវៀតណាមតែប៉ុណ្ណោះហើយម្ចាស់ស្ករសក៏បានបង់ពន្ធជូនរដ្ឋផងដែរ ។ម្យ៉ាងវិញទៀតចំពោះទីតាំងនេះមានច្បាប់ឬមិនមានច្បាប់នោះលោកមិនបានដឹងទេ ។
ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មានយើងនឹងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចឬសមុីភាគីពាក់ព័ន្ធទាំងអស់ដើម្បីឱ្យពលរដ្ឋអស់ការមន្ទិលសង្ស័យ៕







