ភ្នំពេញ: ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនបងប្អូនជនរួមជាតិជ្រាបអំពីសកម្មភាពបន្តបន្ទាប់គ្នាឥតដាច់ និងឥតឈប់ឈរ របស់រាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី តាមគ្រប់មធ្យោបាយសន្តិវិធីដើម្បីប្រឆាំងនឹងការរំលោភបំពានរបស់ថៃ៖ កាលពីថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមសម្របសម្រួល(CLG) នៃព្រះរា ជាណាចក្រកម្ពុជាបានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច១ និងតំបន់អូរថ្ម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពួកគេបានឃើញផ្ទាល់ភ្នែកអំពីសកម្មភាពរបស់យោធាថៃនៅទីនោះ។ ការសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានចុះទៅដល់ទីតាំងនោះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិ ភាគ(RBC) រវាងកម្ពុជា-ថៃ បានប្រព្រឹត្តទៅចំនួន៣លើកជាប់គ្នារយៈពេលជាងមួយសប្តាហ៍ចុងក្រោយ ខណៈដែលកំណត់ទូតតវ៉ាត្រូវបានធ្វើឡើងជាបន្តបន្ទាប់ដើម្បីប្រឆាំងនឹងសកម្មភាពដាក់ទូរកុងតឺន័រ បន្លា លួស ដែលរារាំងប្រជាពលរដ្ឋខ្មែរមិនឱ្យចូលទៅកាន់លំនៅឋាន…
Category: ព័ត៌មានជាតិ
សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាងហែលទឹក ស្រុកកោះធំ និងការប្រកួតកីឡាហែលទឹក
កណ្តាល៖ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាស្រុកកោះធំទទួលបានសមិទ្ធផលថ្មីមួយទៀត គឺសម្ពោធជាផ្លូវការអាងហែលទឹកសុ្រកកោះធំ និងការប្រកួតកីឡាហែលទឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការ ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ…
សហជីព អំពាវនាវដល់ពលរដ្ឋ និងពលករ ចងចាំ ការឈឺចាប់ដែលថៃ បានឈ្លានពានលើកម្ពុជា
ភ្នំពេញ ៖ ប្រធានសហជីព បានផ្ញើសារដោយអំពាវនាវដល់ពលរដ្ឋ ពិសេសពលករខ្មែរ ចងចាំការឈឺចាប់ ដែលថៃ បានប្រព្រឹត្តមកលើជាតិ និងប្រជាជនកម្ពុជា ដោយការឈ្លានពាន យ៉ាងសាហាវចំនួន២លើកកាលពីឆ្នាំ២០២៥។ តាមរយៈទង្វើឈ្លានពាននេះ សហជីព អំពាវនាវដល់ពលរដ្ឋឈប់ប្រើផលិតផលថៃ និងអំពាវនាវដល់ពលករ ដែលវិលមកវិញ សូមធ្វើការនៅក្នុងស្រុក ឈប់ចិញ្ចឹមចិត្តវិលទៅប្រទេសថៃ ព្រោះកម្ពុជាមានការងារគ្រប់គ្រាន់សម្រាប់ពលរដ្ឋ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា មានប្រសាសន៍ថា តាមរយៈសង្រ្គាមដែលថៃ ឈ្លានពានលើកម្ពុជាចំនួន២លើកកាលពីឆ្នាំ២០២៥ លោកជឿជាក់ថា ពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ពិតជាឈឺចាប់ ចំពោះទង្វើព្រៃផ្សៃរបស់ថៃ…
នាវាទេសចរណ៍បរទេសផ្ទុកអ្នកដំណើរជិត ៤.០០០នាក់ ចូលសំចតធ្វើទស្សនកិច្ចនៅកម្ពុជា
ព្រះសីហនុ: នាវាទេសចរណ៍បរទេសមួយគ្រឿង ឈ្មោះ Costa Serena សញ្ជាតិ ITALY ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ជិត ៤.០០០នាក់ បានចូលសំចតដោយសុវត្ថិភាព នៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជា ។ នាវានេះ ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍សរុបចំនួន ៣.៩២០នាក់ ក្នុងនោះ មានភ្ញៀវទេសចរចំនួន ២.៨៩០នាក់ និងនាវិក ១.០៣០នាក់ ក្នុងដំណើរទេសចរណ៍អន្តរជាតិ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុង ព្រះសីហនុ ដើម្បីផ្ដល់ឱកាសឱ្យអ្នកដំណើរបានទស្សនានូវរមនីយដ្ឋានទេសចរណ៍ វប្បធម៌ ការរស់នៅរបស់ប្រជាពលរដ្ឋសហគមន៍…
វិស័យទេសចរណ៍ទទួលបានគម្រោងវិនិយោគ ៤៧ មានទុវិនិយោគជាង ៧០០លានដុល្លារ ក្នុងឆ្នាំ២០២៥
ភ្នំពេញ: វិស័យទេសចរណ៍ បានទាក់ទាញកម្រោងវិនិយោគចំនួន ៤៧ គម្រោងដែលមានទុនវិនិយោគជាង ៧០០លានដុល្លារអាម៉េរិក និងបង្កើតការងារជាង ៥ ០០០កន្លែង។ អ្នកជំនាញផ្នែកសេដ្ឋកិច្ច យល់ថា ការបោះទុនវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា ដោយសារ វិនិយោគិនបានសម្លឹងឃើញពីឱកាសប្រាក់ចំណេញពីវិស័យនេះ ហើយវិនិយោគិនមានការទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដល់វិស័យទេសចរណ៍។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍កម្ពុជា ជាវិស័យអាទិភាពមួយនៃខឿនសេដ្ឋកិច្ចជាតិ ដែលត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រសិទ្ធនាមថា «មាសបៃតង»។ របាយការណ៍បូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងទេសចរណ៍ បង្ហាញថា គម្រោងវិនិយោគលើវិស័យទេសចរណ៍ក្នុងឆ្នាំ២០២៥ មានចំនួន…
ឯកឧត្ដម សួន សុម៉ាលីន អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខ ជូនចំពោះ លោកវរសេនីយ៍ត្រី លី ព្រឿង បម្រើការងារនៅកងស្ថាបនាផ្លូវថ្នល់លេខ៧១៤
ព្រៃវែង៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រៃវែង បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខ ជូនចំពោះ លោកវរសេនីយ៍ត្រី លី ព្រឿង បម្រើការងារនៅកងស្ថាបនាផ្លូវថ្នល់លេខ៧១៤។ ក្នុងនោះឯកឧត្តម អភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត ប្រជាពលរដ្ឋ ពិតជាមានក្តីរន្ធត់ក្ដុកក្ដួលរំជួលចិត្តដ៏ក្រៀមក្រំជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព ចំពោះដំណឹងមរណភាព របស់លោកវរសេនីយ៍ត្រី លី ព្រឿង ដែលបានទទួលមរណភាពកាលពីថ្ងៃទី១ ខែកុម្ភៈ…
១៣ខែមកនេះការកសាងផ្លូវក្រវាត់ព្រំដែនសម្រេចបានជាង៧២% ឈូសផ្លូវទទឹង២០ ម៉ែត្របានជាង ២១៧ គីឡូម៉ែត្រ និងកសាងតួផ្លូវសម្រេចបានជាង១៨៩គីឡូម៉ែត្រ
ភ្នំពេញ៖ រយៈពេលប្រមាណ ១៣ ខែ កន្លងមកនេះ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើ ការកសាងផ្លូវក្រវាត់ព្រំដែន (ក.គ.ម.) ជាលទ្ធផលរួមបានការកសាងផ្លូវក្រវាត់ព្រំដែនសម្រេចបានជាង ៧២% ក្នុងនោះបានឈូសផ្លូវទទឹង២០ម៉ែត្របានជាង ២១៧ គីឡូម៉ែត្រ និងកសាងតួផ្លូវសម្រេចបានជាង ១៨៩ គីឡូម៉ែត្រ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ចេញផ្សាយកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី…
វិចារណកថាក្រសួងបរិស្ថាន៖ ការដុតសំរាមប្លាស្ទិកកំពុងស.ម្លា.ប់មនុស្ស តាមរយៈការបំពុល PM2.5
ភ្នំពេញ: ការដុតសំរាមប្លាស្ទិក គឺជាអំពើដែលកើតមានជាញឹកញាប់នៅតំបន់ជាច្រើនទូទាំងពិភពលោក ហើយវាជាភាពគ្រោះថ្នាក់ស្ងៀមស្ងាត់ចំពោះសុខភាពសាធារណៈ។ នៅពេលប្លាស្ទិកត្រូវបានដុត មិនថានៅកន្លែងចោលសំរាម បរិវេណផ្ទះ ឬក្នុងឡដុតដែលគ្មានការគ្រប់គ្រងត្រឹមត្រូវទេ វានឹងបញ្ចេញភាគល្អិតតូចៗដែលគេហៅថា PM2.5 រួមជាមួយសារធាតុពុលជាច្រើនប្រភេទ។ ភស្តុតាងវិទ្យាសាស្ត្រកាន់តែច្រើនបង្ហាញថា ការប៉ះពាល់នឹង PM2.5 ពីការដុតប្លាស្ទិក មានទំនាក់ទំនងផ្ទាល់ជាមួយជំងឺ និងការស្លា.ប់មុនអាយុ។ ១.PM2.5 គឺជាអ្វី និងហេតុអ្វីវាគ្រោះថ្នាក់? PM2.5 គឺជាភាគល្អិតនៅក្នុងខ្យល់ដែលមានអង្កត់ផ្ចិតតូចជាង 2.5 មីក្រូម៉ែត្រ ប្រហែលតូចជាងសក់មនុស្ស 30 ដង។ ដោយសារតែវាតូចខ្លាំង ភាគល្អិតទាំងនេះអាចចូលទៅជ្រៅក្នុងសួត ហើយចូលទៅក្នុងឈាមបាន។…
