សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតពេលសួរសុខទុក្ខ អតីតតារាកំប្លែងល្បី នាយក្រិន កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឆ្លៀតពេលមមាញឹក អញ្ជើញសួរសុខទុក្ខ អតីតតារាកំប្លែងល្បី នាយក្រិន ដែលកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយមានជំងឺធ្ងន់ធ្ងរ កាលពីសប្ដាហ៍មុននេះ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ព្រឹកនេះ សម្ដេចឆ្លៀតពេលទៅសួរសុខទុក្ខ នាយក្រិន ដែលកំពុងមានជំងឺនៅមន្ទីរពេទ្យកាលម៉ែត។

សម្ដេចតេជោ បានមានប្រសាសន៍ដោយសក្ដីអាណិតអាសូរថា «ខ្លួនឈឺ (នាយក្រិន) ឪពុកមរណភាព ដែលមិនហ៊ានឲ្យនាយក្រិនដឹង គឺជារឿងវាយប្រហារធ្ងន់ធ្ងរសម្រាប់ជីវិត នាយក្រិន»។

ក្នុងឱកាសនោះសម្ដេចតេជោ បានកោតសរសើរ ចំពោះសិល្បករ សិល្បការិនី ដែលបានចូលរួម​អាណិត​នាយក្រិនពិសេស ស្រីនិច ហៅ ប្រឹមប្រីយ និងប្អូនដែល​បានបោះបង់ចោល​ការងារមកជួយថែទាំ​នាយក្រិន។

ជាមួយគ្នានេះសម្ដេចតេជោ ក៏បានប្រគល់ការងារឱ្យ ប្រឹមប្រិយ (ស្រីនិច) ទៅជួយរៀបចំកូននាយក្រិនទាំង ៣នាក់នៅបាត់ដំបង ឲ្យបានចូលរៀនឡើងវិញ ក្រោយនាយក្រិនចេញពីមន្ទីរពេទ្យផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *