អភិបាលខេត្តកំពង់ចាម ផ្តួចផ្តើមឲ្យអ្នកស្រុកកោះសូទិន ធ្វេីត្រីឆ្អើរចំនួន ៣ពាន់ចង្កាក់ ដើម្បីផ្គត់ផ្គង់ដល់កងទ័ពជួរមុខ ក្នុងស្មារតីខ្មែរជួយខ្មែរ ដើម្បីជាតិខ្មែរ!
សមរភូមិក្រោយជួយសមរភូមិមុខ! ខ្ខ្មែរមានសាមគ្គីភាព ខ្មែរខ្លាំង
កំពង់ចាម៖ខណៈរដូវនេះជារដូវរំហេីយ រដូវត្រីចុះ ដែលបងប្អូនប្រជានេសាទមមាញឹកខ្លាំងក្នុងការប្រមូលផលត្រី ទន្ទឹមនឹងផលត្រីឆ្នាំនេះមានការកើនឡើងគួរឲ្យកត់សម្គាល់ និងស្របពេលរដូវប្រមូលផលត្រីបានចូលមកដល់, ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈខេត្តកំពង់ចាម លោកបានផ្តួចផ្តើមគំនិតដល់អ្នកភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន ឲ្យបង្កេីតសហគមន៍ធ្វេីត្រីឆ្អេីរ សម្រាប់ផ្គត់ផ្គង់គ្រួសារ ក្នុងសហគមន៍ និងឆ្អេីរ៣.០០០ចង្កាក់ រួមនឹងដាំបន្លែបង្ការផ្សេងៗ ដើម្បីត្រៀមជូនដល់វីរកងទ័ពជួរមុខ ដោយឯកឧត្តមអភិបាលខេត្ត ជាអ្នកឧបត្ថម្ភថវិកា។
ក្នុងដំណើរអញ្ជើញចុះពិនិត្យ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិកោះថ្មី ឃុំកោះសូទិន ស្រុកកោះសូទិន នាថ្ងៃនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចងក្រងឲ្យភូមិនៅតំបន់នេះបង្កេីតជាសហគមន៍ត្រីឆ្អេីរ ដោយបានដាក់ឈ្មោះថា “សហគមន៍ត្រីឆ្អេីរកោះថ្មី” ព្រោះតែដោយឃេីញពីសក្តានុពលនៅតំបន់នេះជាប់ដងទន្លេមេគង្គសំបូរត្រី និងអ្នកភូមិមានសាមគ្គីភាពគ្នាល្អ ប្រកបដោយសុភមង្គល។
បងប្អូនសហគមន៍អ្នកភូមិកោះថ្មី ស្រុកកោះសូទិន បានបង្ហាញអារម្មណ៍សប្បាយរីករាយក្រៃលែង ចំពោះគំនិតផ្ដួចផ្ដើមដ៏ថ្លៃថ្លារបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់សម្តេច តេជោ-ធិបតី ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ក៏ដូចជាបងៗវីរកងទ័ពដ៏អង់អាចក្លាហាន៕

