ស្នងការរាជធានី បន្តផ្តល់ម៉ូតូ០៥គ្រឿង ស្បៀងអាហារ និងសម្ភារមួយចំនួន ជួយគាំទ្រដល់ជួរមុខ ទិសភូមិភាគ៥ជាប់ព្រំដែន

រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការរាជធានីនគរបាលរាជធានីភ្នំពេញ បានបន្តផ្តល់ម៉ូតូ០៥គ្រឿង ស្បៀងអាហារ និងសម្ភារមួយចំនួន ជួយគាំទ្រដល់ជួរមុខ នាទិសភូមិភាគ៥ជាប់ព្រំដែន ។

ស្បៀងអាហារ សម្ភារ និងម៉ូតូខាងលើ ត្រូវបានដឹកចេញពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីវេលាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ទៅកាន់កងកម្លាំងនគរបាលប្រចាំទិសភូមិភាគទី៥ (ខេត្តបន្ទាយមានជ័យ) ដើម្បីបន្តយកចិត្តទុកដាក់គាំទ្រកម្លាំងនគរបាលជាតិឈរជើងនៅជួរមុខ ។

ជំនួយជួរគាំទ្រដល់ជួរមុខនេះ រៀបចំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង ទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ ដោយជំនួយនេះ ក៏ជាការបន្តជួយឧបត្ថម្ភចូលរួមជាបន្តបន្ទាប់របស់ក្រុមសម្ព័ន្ធមេត្រីភាព និងសប្បុរសជនផងដែរ ។

នេះជាសកម្មភាពដែលតែងជួយគាំទ្រជារឿយៗ របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការរាជធានី រួមទាំងលោកជំទាវជាភរិយា និងសប្បុរសជន ដែលតែងនៅគៀកគិតបំផុតជាមួយកងកម្លាំងនាជួរមុខ បើទោះបីជាស្ថានការណ៍នៅតំបន់ព្រំដែនមិនមានការឡើងកម្តៅក៏ដោយ ៕

Leave a Reply

Your email address will not be published. Required fields are marked *