ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិក ដែលមានប្រពន្ធទើបសម្រាលកូន!

ភ្នំពេញ៖នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនដល់ លោកអនុសេនីយ៍​ទោ​ រឹម​ វណ្ណន័យ សមាជិក វរសេនាតូច អាវុធហត្ថរាជធានីភ្នំពេញ ដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាប់ថែទាំសុខភាពនៅមជ្ឈមណ្ឌល គាំពាមាតា និងទារក រាជធានីភំ្នពេញ។

ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយក ទឹកសុទ្ធ ០៤កេស, សម្ភារចាំបាច់សម្រាប់ទារក ០១ឈុត រួមនឹងថវិកាមួយចំនួន ជាអំណោយសួរសុខទុក្ខផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *