ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនជួបពិភាក្សាការងារជាមួយវិស័យឯកជនជប៉ុន និងកម្ពុជា ដើម្បីលើកកម្ពស់ និងពង្រីកទីផ្សារផលិតផលខ្មែរនៅក្នុងប្រទេសជប៉ុន

ប្រទេសជប៉ុន: ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ បានទទួលជួបពិភាក្សាការងារជាមួយ លោក Shinichiro Ishikawa ប្រធានក្រុមហ៊ុន Yamato Printing Group និងសហការី, លោក Yusuke Komoda ប្រធានប្រតិបត្តិក្រុមហ៊ុន Cambodia Life, និងលោក Sakett Sophaseila តំណាងក្រុមហ៊ុន Confirel Co., Ltd. ក្នុងឱកាសដែលក្រុមហ៊ុនទាំងបី មកចូលរួមពិព័រណ៍ Supermarket Trade Show 2026 (SMTS2026) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-២១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលពិព័រណ៍ Makuhari Messe ខេត្តឈិបាក់។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាអំពីការលើកកម្ពស់ និងការពង្រីកទីផ្សារផលិតផលខ្មែរ នៅក្នុងប្រទេសជប៉ុន តាមរយៈការចូលរួមពិព័រណ៍ សក្ខាសាលាវិនិយោគ និងកម្មវិធីផ្គូផ្គងពាណិជ្ជកម្មនានា នៅក្នុងប្រទេសជប៉ុន។ ក្នុងនោះ ភាគីទាំងពីរ បានឯកភាពគ្នា ក្នុងការសហការ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យឯកជន និងជំរុញកំណើនការនាំចេញ-នាំចេញទំនិញ រវាងប្រទេសទាំងពីរ កាន់តែខ្លាំងឡើងថែមទៀត ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន។

Leave a Reply

Your email address will not be published. Required fields are marked *