ស្វាយរៀង៖ ក្រុមអាជីវករជាច្រើន នាក់បាននាំគ្នាផ្ទុះការតវ៉ាដោយសារតែមន្ត្រីការិយាល័យគយ និងរដ្ឋាករ ប្រចាំច្រកទ្វាតំបន់ទ្វេភាគីដូង ដំឡើងថ្លៃបង់ពន្ធខុសធម្មតា ។ សកម្មភាពតវ៉ារបស់ក្រុមអាជីវករផ្ទុះតវ៉ា ជាមួយក្រុមមន្ត្រីគយខេត្ដស្វាយរៀង ខាងលើ កើតមានឡើង កាលថ្ងៃទី៦ខែឧសភា ឆ្នាំ២០២៦ នេះ ពួកគាត់ជាអាជីវករដឹកគ្រឿងជ័រ,តុអ៊ីណុក ,ឈើអំបូស ,ធុងទឹក,កៅអីជ័រ , ផ្លែដូង,ទឹកត្រី ,សំណាញ់,គ្រឿងជ័រ,ទ្រុងមាន់ នាំចូលមកពីប្រទេសវៀតណាម។ ពួកគាត់បានលើកឡើងថា ពួកគាត់នាំគ្នាតវ៉ានេះ ដើម្បីស្នើសុំឱ្យអាជ្ញាធរខេត្តស្វាយរៀង និងប្រធានសាខាគយ និងរដ្ឋាការខេត្តស្វាយរៀង និងលោកប្រធានការិយាល័យគយ និងរដ្ឋាករ ប្រចាំច្រកទ្វាតំបន់ទ្វេភាគីដូង ជួយដោះស្រាយបញ្ហាឲ្យមានការបញ្ចុះតម្លៃពន្ធលើការនាំចូលពីប្រទេសវៀតណាមបន្ទាប់ពីមានការតម្រូវឱ្យបង់ពន្ធកើនឡើងច្រើនលើសលប់ជាងមុន។…
