ទំនិញឆ្លងដែន ជាច្រើនមុខពីប្រទេសវៀតណាម កំពុងដឹកចូលតាមច្រកកំពង់ស្ពាននិងច្រកសាលាក្រុងបាវិត ជារៀងរាល់ថ្ងៃ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនមានចំណាត់ការ !

ស្វាយរៀង៖ មានសេចក្ដីរាយការណ៍មកថានៅ ច្រកកំពង់ស្ពាននិងច្រសាលាក្រុងបាវិត កំពុងដំណើរការ បទល្មើស ចូលទំនិញគ្រប់ប្រភេទពីប្រទេសវៀតណាមចូលមកកម្ពុជាយ៉ាងសេរីខណៈពេលដែល លោក ឆាយ សាវី នាយប៉ុស្តិ៍ច្រក មិនមានចំណាត់ការ។ ប្រភពបានឲ្យដឹងថា ទំនិញទាំងនោះ ដឹកជញ្ជូន​តាម រ៉ឺ​ម៉ក​, ម៉ូតូ ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ​ជា​ច្រើន​គ្រឿង​ឆ្ពោះទៅ​កាន់​ គោលដៅ​ផ្សេង​ៗដើម្បីចែកចាយទៅតាមទីផ្សារលក់បន្ត ។ ប្រភព​បានឲ្យដឹងថា ទំនិញ​ទាំងនេះដឹកចេញពីច្រកកំពង់ស្ពាន និងច្រកសាលាក្រុងបាវិត តាម​បបន្ទាត់ព្រំដែន ហើយដឹក​ទទំនិញទាំងនេះឆ្លងកាត់បា​រាស​ត្រួតពិនិត្យ​របស់សមត្ថកិច្ច, ក្រុម​យោធា និងគយ ដោយមិនបានត្រួតពិនិត្យនោះឡើយពោលគឺចូលមកដោយសេរី ។ ដោយមើលឃើញសកម្មភាពដឹកទំនិញ យ៉ាងគគ្រឹកគគ្រេងបែបនេះមហាជនមានការដាក់ជាចំង្ងល់ថា…

ឈ្មួញ​នាំ​សត្វ​មាន់​រស់​ និង​ស៊ុតមាន់ ស៊ុតទា​ពី​ប្រទេស​វៀតណាម ឆ្លង​ដែន​ចូល​មក​តាម​ច្រករបៀង​ស្វាយ​អា​ង៉ោង ដូច​គេ​ហែ​កឋិន មិនឃើញ​មានស្ថា​ប​ន័​មាន​សមត្ថកិច្ច​ ឬ​មន្ត្រី​ជំនាញ​ណា​មក​ពិនិត្យ​ ឬ​បង្ក្រាប​ឡើយ នៅខេត្ដព្រៃវែង

ព្រៃវែង ​៖ ​មហាជន​រិះគន់​មន្ត្រី​សមត្ថកិច្ច​បណ្តែត​បណ្តា​យ​ឲ្យ​ឈ្មួញ​នាំ​សត្វ​មាន់​រស់​ និង​ស៊ុតមាន់ ស៊ុតទា​ពី​ប្រទេស​វៀតណាម ឆ្លង​ដែន​ចូល​មក​តាម​ច្រករបៀង​ស្វាយ​អា​ង៉ោង ដូច​គេ​ហែ​កឋិន មិនឃើញ​ស្ថា​ប​ន័​មាន​សមត្ថកិច្ច​ ឬ​មន្ត្រី​ជំនាញ​ណា​មក​ពិនិត្យ​ ឬ​បង្ក្រាប​ឡើយ ។ ករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ ១១ ​និង​ ៣០​នាទី​ព្រឹក​ថ្ងៃ​ទី​ ១៦ ខែ​មក​រា ឆ្នាំ ​២០២៦ នៅ​ចំណុច​ច្រករបៀង​ស្វាយ​អា​ង៉ោង ឃុំ​ចាម ​ស្រុក​កំពង់ត្របែក ​ខេត្តព្រៃវែង ​។ ​បើ​តាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ ឃុំ​ចាម​ បាន​លើក​ឡើង​ថា ក្រុម​ឈ្មួញ បាន​មក​ទិញ​មាន់​រស់​ពី​ប្រទេស​វៀតណាម​ដឹក​តាម​ម៉ូតូ ឆ្លង​ដែន​ចូល​មក​តាម​ច្រករបៀង​ស្វាយ​អា​ង៉ោង…