ស្វាយរៀង៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ មានសេចក្ដីរាយការណ៍មកថាសមត្ថកិច្ចនៅលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលពពែតបានបាញ់បាញ់មនុស្សបណ្ដាលឲ្យរងរបួសធ្ងន់បាក់ភ្លៅ ដោយមិនដឹងមូលហេតុថាជាករណីអ្វី? ហេតុការណ៍នេះបានកើតឡើងស្ថិតនៅភូមិកំពោតម្រះ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ប្រភពលរដ្ឋអ្នកឃើញហេតុការបានឲ្យដឹងថាករណីឈានទៅដល់ការផ្ទុះអាវុធត្រូវជនរងគ្រោះម្នាក់របួស បាក់ភ្លៅ បណ្ដាលមកពីករណីជម្លោះរឿងជំពាក់លុយ ភាគីម្ខាងទៀតបានប្ដឹងទៅលោកមេភូមិ ដែលត្រូវជាឪពុកមារបស់ខ្លួន ជាមួយគ្នានោះលោកមេភូមិ ក៏បានរាយការណ៍បន្ត ទៅកាន់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពពែត ដើម្បីធ្វើកិច្ចអន្តរាគមន៍ ដោយផ្អែកថា ជនរងគ្រោះជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។ ក្រោយទទួលព័ត៌មានភ្លាម លោក អ៊ុន វ៉ាន់ថុល ប្រដាប់ដោយអាវុធក្នុងដៃ បានចុះមកដល់កន្លែងកើតហេតុ និងបានបាញ់ជនរងគ្រោះ បណ្ដាលឱ្យបាក់ភ្លៅតែម្ដង…
