ជនជាតិវៀតណាមមកលក់ឆ្នោតវៀតណាមនៅក្រុងស្វាយរៀងរីកដូចផ្សិតសមត្ថកិច្ចជំនាញមិនទាន់បង្ក្រាប!

ស្វាយរៀង៖ ពីមួយថ្ងៃទៅមួយថ្ងៃគេសង្កេតឃើញមានជនជាតិវៀតណាមលក់ឆ្នោតវៀតណាមនៅតាមហាងការហ្វេ នានានៅក្នុងក្រុងស្វាយរៀង ខេត្ដស្វាយរៀងជាច្រើននាក់សមត្ថកិច្ចជំនាញក្រុងស្វាយរៀងមិនទាន់បង្ក្រាប។ ប្រភពបានឲ្យដឹងថា៖មានជនជាតិវៀតណាមប្រុសស្រីចាស់ក្មេងមកលក់ឆ្នោតវៀតណាមនេះមានអ្នកខ្លះលក់ដុះស្លែទៅហើយ ពេលខ្លះក៏ឃើញមានសមត្ថកិច្ចជំនាញចុះស្រាវជ្រាវនិងធ្វើការអប់រំណែនាំផងដែរតែមិនដឹងថាមូលហេតុអ្វីនៅតែមានជនជាតិវៀតណាមចូលមកលក់ឆ្នោតនៅទឹកដីនៃក្រុងស្វាយរៀងកាន់តែច្រើនឡើងច្រើនឡើងជាបន្តបន្ទាប់ ដោយមិនដឹងថាចូលមកតាមច្រកព្រំដែនណានោះទេ ហើយមិនដឹងថាជនជាតិវៀតណាមទាំងនេះចូលមកស្របច្បាប់ឬខុសច្បាប់នោះទេ? ម្យ៉ាងវិញទៀតមិនដឹងថាលោកអធិការក្រុងស្វាយរៀងលោកបានជ្រាបរឿងនេះដែរឬទេ ? ជុំវិញករណីខាងលើនេះភ្ងាក់ងារ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកព្រំ សាមាន អធិការរងក្រុងស្វាយរៀង ទទួលបន្ទុកផែន អន្តោប្រវេសន៍ បាននៅឡើយទេដោយទូរសព្ទចូលហើយគ្មានអ្នកទទួល។ គួរបញ្ជាក់ផងដែរថា ដើម្បីទប់ស្កាត់សកម្មភាពចោរកម្ម និងភាពអសកម្មមួយចំនួននៅក្នុងសង្គម រាជរដ្ឋាភិបាលបានដាក់ចេញនៅវិធានការជាច្រើន រួមមានច្បាប់ស្ដីពីការបង្ក្រាបល្បែងស៊ីសង និងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពជាដើម ដែលបានកំណត់ច្បាស់ថា ការលុបបំបាត់ និងចាត់វិធានការលើបញ្ហាល្បែងស៊ីសងគឺជាគោលដៅអធិភាព។ ជាមួយគ្នានេះ កាលពីពេលថ្មីៗ ប្រមុខរាជរដ្ឋាភិបាល ដាក់ចេញនៅបទបញ្ជា…