លោកឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយបទបញ្ជា និងផែនការសន្តិសុខ

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃច័ន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដោយអនុវត្តន៍បទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបន្ទប់ប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារប្រតិបត្តិការ ហ្វឹកហ្វឺន និងអន្តរាគមន៍ បានអញ្ជើញដឹកនាំអង្គប្រជុំដើម្បីផ្សព្វផ្សាយបទបញ្ជា និងផែនការការពារសន្តិសុខ ៖ ១. បទបញ្ជា ស្ដីពីកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ…

ត្រឹមរយៈពេល៥ខែ ពេទ្យគន្ធបុប្ផាពិនិត្យព្យាបាលជំងឺជាង ៥១ម៉ឺនករណី ខណៈ​ការចូលរួម​យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» កំពុងបន្ត

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធាន​កិត្តិយស​នៃ​មូល​និធិ​គន្ធ​បុប្ផា​កម្ពុជា​បានថ្លែងថា ត្រឹមរយៈពេល៥ខែ ឆ្នាំ២០២៦នេះ មន្ទីរពេទ្យគន្ធបុប្ផា បាន​ទទួល​ពិនិត្យ​ព្យាបាល​ទារក កុមារ និងផ្ដល់សេវាសម្ភព បានជាង៥១ម៉ឺនករណី ដែលចំណាយថវិកាជាង ១៦​លាន​ដុល្លារអាមេរិក ខណៈគិតត្រឹមមកដល់ពេលនេះ ចលនាការចូលរួមក្នុងយុទ្ធនាការ « ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ទទួលបានថវិកាជាង ៥លានដុល្លារ ហើយសកម្មភាពនេះ កំពុងបន្តជាហូរហែរ។ ក្នុងពិធីសំណេះសំណាល ជាមួយគណៈប្រតិភូមូលនិធិគន្ធបុប្ផាស្វីស គ្រូពេទ្យ បុគ្គលិក​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ​អាណាព្យាបាលកុមារ…

រយៈពេលជាង ៥ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្ដេញជនបរទេសជាង ៤ម៉ឺននាក់​ចេញ​កម្ពុជា​ពាក់​ព័ន្ធ​ករណី Online Scams និងបទល្មើសផ្សេងៗទៀត

រយៈពេលជាង ៥ខែក្នុងឆ្នាំ២០២៦នេះ អគ្គនាយក​ដ្ឋាន​អន្តោប្រ​វេសន៍​បាន​ធ្វើ​ការ​បណ្ដេញ​ជន​បរទេស​ជាង ​៤ម៉ឺននាក់ មាន ៧៥សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធ​ទៅ​នឹង​បទ​ល្មើស​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗទៀត។ ឯកឧត្តម​ឧត្តមសេនីយ៍ឯក សុខ សុមនា អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៣ ខែមិថុនានេះ គិតចាប់ពីថ្ងៃទី១ ខែមករា រហូតមកដល់ត្រឹមថ្ងៃទី១០ ខែ​មិថុនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្ដេញជនបរទេសជាង ៤ម៉ឺននាក់ (​ស្ត្រី​ជាង​ ៤ពាន់នាក់) មាន ៧៥សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា។ ដោយ​ក្នុង​នោះ​ជន​បរទេស​ជាង…

លិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌

នៅក្នុងកិច្ចការបម្រើផលប្រយោជន៍សាធារណៈ ជារឿយៗមានទស្សនកិច្ចត្រឹមតែមួយលើកប៉ុណ្ណោះ ប៉ុន្តែវាបានលាតត្រដាងឱ្យឃើញនូវទស្សនវិជ្ជាទាំងមូលនៃការដឹកនាំប្រទេស។ ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់តំបន់ «ខ្នងផ្សារ» គឺជាខណៈវេលាដ៏មានអត្ថន័យស្រដៀងគ្នានេះដែរ។ ដោយបង្កប់ខ្លួនយ៉ាងជ្រៅនៅក្នុងតំបន់ការពារធម្មជាតិ ខ្នងផ្សារគឺជាទីកន្លែងរស់នៅរបស់សហគមន៍ដាច់ស្រយាល និងជួបប្រឈមខ្លាំងផ្នែកសេដ្ឋកិច្ចមួយនៅក្នុងប្រទេសកម្ពុជា។ ជាច្រើនជំនាន់មកហើយ ក្រុមគ្រួសារជាច្រើននៅទីនោះបានពឹងផ្អែកស្ទើរតែទាំងស្រុងលើផល និងអនុផលព្រៃឈើសម្រាប់ដោះស្រាយជីវភាព។ ការរស់រានរបស់ពួកគេត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយធម្មជាតិ ប៉ុន្តែឱកាសសម្រាប់ការឈានឡើងផ្នែកសេដ្ឋកិច្ចនៅមានកម្រិតទាបខ្លាំង។ នៅក្នុងកំឡុងពេលទស្សនកិច្ចនោះ សម្តេចនាយករដ្ឋមន្ត្រី មិនត្រឹមតែចុះទៅពិនិត្យមើលបញ្ហាប្រឈមដែលសហគមន៍កំពុងជួបប្រទះនោះទេ ប៉ុន្តែ សម្តេច បានមើលឃើញពីវិថីវិវឌ្ឍន៍ទៅថ្ងៃអនាគតថែមទៀតផង។ សម្តេចធិបតី បានណែនាំឱ្យអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសហគមន៍ដែលជាតម្រូវការចាំបាច់ រួមមាន៖ មជ្ឈមណ្ឌលព័ត៌មាន មណ្ឌលសុខភាពសង្គ្រោះបឋម…

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃកាកបាទក្រហមកម្ពុជា ចុះអប់រំសុខភាពមាតា-កុមារ និងសួរសុខទុក្ខជនងាយរងគ្រោះនៅខេត្តកោះកុង

(កោះកុង)៖ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានចុះធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយអំពី «អនាម័យជាជំនាញម្តាយ-កុមារ អនាម័យក្នុងផ្ទះ សាលារៀន និងការការពារជំងឺរាគ» ជូនដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចប្រមាណ ៥០នាក់។ យុទ្ធនាការមនុស្សធម៌ និងលើកកម្ពស់សុខភាពសាធារណៈនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅមណ្ឌលសុខភាពយន្តមីនជ្រោយស្វាយ ស្ថិតក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ដោយមានការចូលរួមពីប្រធានមន្ទីរសុខាភិបាលខេត្ត អភិបាលស្រុក ក្រុមគ្រូពេទ្យ និងអាជ្ញាធរដែនដីជាច្រើនរូប។…

សម្ដេចធិបតី តែងតែប្រើយន្តការការទូតសកម្មដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន

នៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែង មិនថានៅទីកន្លែងណា ក្នុងឬក្រៅប្រទេស មិនថាវេទិកាឬជំនួបណាឡើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជានិច្ចកាលតែងតែបំពេញការងារជាអាទិភាពខ្ពស់បំផុតមួយរបស់រាជរដ្ឋាភិបាលនោះគឺការងារការទូតសកម្មដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន។ ឯកឧត្តម ប៉ែន បូណា បានថ្លែងថា ដំណើរបំពេញទស្សនកិច្ចផ្លូវការ និងការអញ្ជើញចូលរួមវេទិកាអនាគតអាស៊ានលើកទី៣ នៅរដ្ឋធានីហាណូយនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី៨ និងទី៩ ខែមិថុនាកន្លងទៅនេះ គឺជាឧទាហរណ៍ដែលបានបង្ហាញច្បាស់អំពីការទទួលខុសត្រូវខ្ពស់បំផុតរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលចំពោះជាតិ…

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តបន្ទាយមានជ័យ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តបន្ទាយមានជ័យ ចំនួន ១០៣៥នាក់ នៅសាលប្រជុំក្នុងសាលាខេត្តបន្ទាយមានជ័យ។ មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន កោតសរសើរ និងទទួលស្គាល់ចំពោះការដឹកនាំរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះមកជួយនៅខេត្តបន្ទាយមានជ័យ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារចំពោះកិច្ចដឹកនាំដោយឯកឧត្តម គន់…

សិស្ស NPIC មានសមត្ថភាព​ផលិតរ៉ូបូត​ដឹកជញ្ជូន​ដើរ​ដោយ​ស្វ័យប្រវត្តិ ដើម្បី​ប្រើប្រាស់​ក្នុងវិស័យ​រោង​ចក្រ និង​ឧស្សាហ​កម្ម​នៅ​កម្ពុជា

(ភ្នំពេញ)៖ យុវ​ជនកម្ពុជា​ដែល​កំពុង​សិក្សា​​ជំនាញ​​វិស្វ​កម្ម​​ទូរគ​មនា​​គមន៍ នៅ​វិទ្យា​ស្ថា​នជាតិ​ពហុ​បច្ចេក​ទេស​កម្ពុ​ជា​(NPIC) នៃក្រ​សួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បង្ហាញ​​ស្នាដៃ​ថ្មីមួយ​គួរឱ្យចា​​ប់​អារម្មណ៍ គឺ​ឧបក​​រ​ណ៍​ផ​លិតរ៉ូបូត​ដឹកជញ្ជូន​ដើរដោ​យស្វ័​យប្រវត្តិ ដើម្បី​ប្រើ​ប្រា​ស់​ក្នុងវិស័យរោងចក្រ និងឧស្សាហកម្មនៅកម្ពុជា។ យុវជន ម៉េង ដេវីត ជាសិស្សកំពុង​សិក្សា​ជំនាញ​វិស្វ​កម្ម​មេ​កា​និក នៅវិទ្យាស្ថាន NPIC បានថ្លែងថា រ៉ូបូត​ដឹក​ជញ្ជូន​ដើរ​ដោយ​ស្វ័យ​ប្រវត្តិ​នេះ អាចប្រើ​ប្រាស់​ក្នុង​ការ​ដឹក​ជញ្ជូន​សម្ភារៈ ដឹក​ឯក​សារ សម្ភារៈ​ការិយា​ល័យ​ក្នុង​អគារ ឬក្រុ​ម​ហ៊ុនធំៗ ដឹកម្ហូបអាហារ និងភេសជ្ជៈ​នៅក្នុង​ភោជ​នីយ​ដ្ឋាន​ផង​ដែរ។ យុវជនរូបនេះ​បន្តថា រ៉ូបូតដឹក​ជញ្ជូន​ដើរដោយ​ស្វ័យ​ប្រវត្តិ​នេះ ត្រូវបាន​បំពាក់​ប្រព័ន្ធ​ចលនា​ជារបៀប​ឌីផេរ៉ង់​ស្យែល ដែល​មាន​កង់​បើក​ប​រចំនួនពីរ និងកង់​ជំនួយ​ចំនួន​ពីរស​ម្រា​ប់រ​ក្សាលំនឹង។ ឧបករណ៍នេះ ក៏បានបំពា​ក់កុំព្យូទ័​រដែ​ល​មាន​ខួរ​ក្បាល…

តួកគីយ៉េបេ្តជ្ញាបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យបរិស្ថាន

ភ្នំពេញ៖ ឯកឧត្តម មឺស៊ុត អូស្កាន (Mesut Özcan) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីយ៉េ (Turkey) ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសជួបសំណេះសំណាលជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅនាទីស្តីការក្រសួងបរិស្ថាន បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសតួកគីយ៉េ ក្នុងការពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយកម្ពុជា ជាពិសេសវិស័យបរិស្ថាន ការវិនិយោគថាមពលស្អាត ឆ្លើយត​​បនឹងការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតប្រទេសតួកគីយ៉េ បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែ​​លបានគាំទ្រ​​ប្រទេសតួកគីយ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូល លើកទី៣១…

ទំនិញស្កសរកំពុងដឹកឆ្លងដែនទៅ​ប្រទេសវៀតណាមតាមច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំរោង យ៉ាងរលួន នៅស្រុកចន្ទ្រា

ស្វាយរៀង ៖ មានសេចក្តីរាយការណ៍​មកថាទំនិញជាប្រភេទស្កសរនៅឃ្លាំងស្ដុកមួយកន្លែងកំពុងដឹកឆ្លងដែនទៅ វៀតណាម តាមច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសំរោង   ស្ថិតនៅក្នុងឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ហាក់​ប្រងើយកន្ដើយមិនអើពើនិងគ្មានវិធានការ ក្នុងការទប់ស្កាត់នោះឡើយ ពោលគឺដឹកចេញទៅដោយសេរី។ ប្រភព សុំមិនបញ្ចេញឈ្មោះបាន​លួចខ្សឹបប្រាប់អ្នកសារព័ត៌មានថា ពួកគាត់បាន​បង់គ្រប់ ច្រករួចហើយ គាត់ដឹកទំនិញនោះគឺជាប្រភេទទំនិញស្ករសហើយចំពោះរថយន្តផ្សេងៗទៀតនោះក៏មិនដឹងថាជាទំនិញអ្វីនោះដែរ។ ប្រភពបានបន្ដថា រថយន្តវៀតណាមឆ្លងដែនមកដឹក​យក​ទៅប្រទេសវៀតណាម ដោយពុំមានឃើញសមត្ថកិច្ចណាមកត្រួតពិនិត្យនោះ ឡើយពោលគីបើកបារ៉ាស់ឲ្យចូលតែម្ដង។ ប្រភពបានបន្ដទៀត ថា៖ឃ្លាំងស្ដុកទំនិញមួយនេះគឺជាទំនិញប្រភេទ ស្កសរ មិនមានទំនិញអ្វីផ្សេងនោះទេហើយក៏មិនមែនជាទំនិញខុសច្បាប់នោះដែរ ដោយគេប្ដូរសំបកកញ្ចប់ស្កសរដើម្បីនាំចេញទៅប្រទេសវៀតណាមតែប៉ុណ្ណោះហើយម្ចាស់ស្ករសក៏បានបង់ពន្ធជូនរដ្ឋផងដែរ ។ម្យ៉ាងវិញទៀតចំពោះទីតាំងនេះមានច្បាប់ឬមិនមានច្បាប់នោះលោកមិនបានដឹងទេ ។ ជុំវិញករណីនេះដែរអង្គភាពសារព័ត៌មាន​យើងនឹងរង់ចាំធ្វើការផ្សាយជាបន្តបន្ទាប់ប្រសិនបើមានការពន្យល់ឬបកស្រាយពី​អាជ្ញាធរនិងសមត្ថកិច្ចឬសមុីភាគីពាក់ព័ន្ធទាំងអស់ដើម្បីឱ្យពលរដ្ឋអស់ការមន្ទិល​សង្ស័យ៕    …