(ភ្នំពេញ)÷ កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានក្រើនរំលឹកឱ្យពលរដ្ឋកុំប្រើប្រាស់កម្ចីតាមប្រព័ន្ធអនឡាញខុសច្បាប់ ត្បិតវាអាចធ្វើឱ្យពលរដ្ឋវ័ណ្ឌកជាមួយបំណុលដោយសារអត្រាការប្រាក់ខ្ពស់ ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រាប់ពលរដ្ឋកុំសងកម្ចី ដែលផ្តល់តាមប្រព័ន្ធអនឡាញខុសច្បាប់ទាំងនោះ ហើយបើមានការរករឿងណាមួយត្រូវប្តឹងទៅសមត្ថកិច្ច។ ទោះយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើឱ្យពលរដ្ឋបែងចែកឱ្យដាច់រវាងកម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ និងកម្ចីជាលក្ខណៈឯកជន បុគ្គល និងបុគ្គល ដែលផ្ទុយពីកម្ចីខុសច្បាប់ផងដែរ។ ជុំវិញករណីរឿងកម្ចីអនឡាញនេះ យោងតាមប្រភពពីស្រ្តីរងគ្រោះសុំមិនបញ្ចេញឈ្មោះបានឲ្យអង្គភាពយើងដឹងថា,អំឡុងខែវិច្ចិកា ឆ្នាំ២០២៥ អាជីវកម្មរបស់គាត់មានការធ្លាក់ចុះចំណូលនាំឲ្យមានបញ្ហាសេដ្ឋកិច្ច ហើយខ្វះខាតថិវកាដើម្បីបង្ខិលអីវ៉ាន់ឲ្យអតិថិជន។ ស្របពេលដែលមានក្រុមកម្ចីអនឡាញបានធ្វើការទំនាក់ទំនងមកដោយប្រាប់ថា ជាកម្ចីស្របច្បាប់។ និងមានលក្ខខណ្ឌងាយៗមិនស្មុគស្មាញគ្រាន់តែតម្កល់ឯកសារដូចជា:…
Author: kimheap
ផ្ទៃដីបឹងរទាំងជិត៧ហិកតា នៅស្រុកកៀនស្វាយ ត្រូវគេលក់ឱ្យឈ្មួញ ដោយយកពលរដ្ឋធ្វើជាខែល ក្នុងការឈរឈ្មោះលក់!
(កណ្ដាល)៖ លោក ផន ប៊ន អនុភូមិរទាំងនិងជាអ្នកគួកជេរដី បានបញ្ជាក់យ៉ាងច្បាស់ថា”ផ្ទៃដីបឹងរទាំង”មួយផ្នែកខាងកើតទំហំជិត៧ហិកតា ស្ថិតក្នុងភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ត្រូវបានលក់ឱ្យក្លាយជាកម្មសិទ្ធិឯកជនប្រាកដមែន។ ក្រោមការចាត់ចែងរៀបចំពីមន្ត្រីជំនាញភូមិបាលស្រុក.ដោយយកពលរដ្ឋមកធ្វើជាខែល(អាស្រ័យផល)ក្នុងការឈរឈ្មោះលក់តម្លៃ១៨ដុល្លារ ក្នុង១ម៉ែត្រការ៉េ។ បើតាមលោក ផន ប៊ន”ផ្ទៃដីបឹង”ត្រង់ចំណុចខាងលើ ត្រូវបានឧកញ៉ាម្នាក់ ចាប់ផ្ដើមប្រមូលទិញដំបូង កាលពីអំឡុងឆ្នាំ២០២១ និងបន្តបន្ទាប់ទៀត។ ប៉ុន្តែរហូតដល់សព្វថ្ងៃ មិនទាន់ប្រគល់លុយឱ្យពលរដ្ឋគ្រប់ចំនួននោះទេ ជាក់ស្តែង ទើបនិងប្រគល់ឱ្យពលរដ្ឋប្រមាណជា២០ទៅ៣០%ប៉ុណ្ណោះ នៃតម្លៃដីសរុប! បើទោះបីជាពលរដ្ឋ សួរនាំរឿងលុយបង្គ្រប់ក៏ដោយ។ ខណៈក្រុមហ៊ុនឧកញ៉ា លើកឡើងថា ចាំ(ប្លង់រឹង)ចេញសិន…
Breaking៖ ទាហានកម្ពុជាទាំង ១៨រូប ដែលកំពុងស្ថិតក្រោមការឃុំខ្លួនរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់!
(ភ្នំពេញ)៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ ថា នារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពាជាតិបានអនុញ្ញាតអោយឯកឧត្តម Lloyd Gillettប្រតិភូកងទ័ពថ្នាក់តំបន់នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ នៅក្នុងជំនួបនោះ ឯកឧត្តម Lloyd Gillett ក៏បានចែករំលែកផងដែរ នូវព័ត៌មានអំពីការចុះសួរសុខទុក្ខនាយទាហានទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានភាគីថៃចាប់ខ្លួនដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលរជាធរមាន។ចំពោះការចុះសួរសុខទុក្ខពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ…
