សម្តេចមហារដ្ឋសភាធិការធិបតីឃួនសុដារីប្រធានរដ្ឋសភានៅព្រឹកថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២៦អញ្ជើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានប្រគេនចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត នៅក្នុងខេត្តកណ្តាល។កម្មវិធីនេះបានប្រារព្ធធ្វើនៅវត្តសុវណ្ណវារីហៅវត្តព្រែកតាទែនស្ថិតនៅក្នុងឃុំព្រែកតាទែនស្រុកពញាឮខេត្តកណ្តាល ដោយនិមន្តជាព្រះរាជអធិបតី សម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា នៃព្រះពុទ្ធសាសនា ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ , ព្រះវិមលវេទី មេគណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន។ ពិធីដ៏អធិកអធម តាមគន្លងព្រះពុទ្ធសាសនានេះ មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករជាពិសេស ក្រុមការងារចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល ក្រុមការងារចលនាស្រ្តីចុះមូលដ្ឋាន ក្រុង ស្រុក ទូទាំងខេត្តកណ្ដាលព្រមទំាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងបរិយាកាសរីករាយ និងប្រកបដោយសទ្ធាជ្រះថ្លាបំផុត។ នៅក្នុងឱកាសនោះសម្តេចប្រធានរដ្ឋសភាបានបួងសួងចំពោះព្រះរតនត្រ័យសូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិប្រកបដោយសេចក្តីសុខសេចក្តីចម្រើនជាបន្តទៀត…
Author: kimheap
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០?»
ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នេះ កំពុងរៀបចំកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ ក្រោមប្រធានបទ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០?» ដែលមានបេក្ខជន១០រូប។ កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ គណៈគ្រប់គ្រងសាកលវិទ្យាល័យ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សមណនិស្សិត-និស្សិត និងភ្ញៀវកិត្តិយស សរុបប្រមាណ ៦០០ អង្គ/នាក់ នៅសាល…
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
ទីក្រុងញូវយ៉ក ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៦ – ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប. បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តជាសកលជាថ្មីចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី និងការប្រកាន់ខ្ជាប់ឱ្យកាន់តែខ្លាំងចំពោះច្បាប់អន្តរជាតិ នៅក្នុងសេចក្តីថ្លែងការណ៍ក្នុងកិច្ចពិភាក្សាបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពី “ការពង្រឹងយន្តការសម្រាប់ការដោះស្រាយជម្លោះដោយសន្តិវិធី៖ ការតាមដានសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខលេខ ២៧៨៨ (២០២៥)” ។ ឯកឧត្តមបានរំលឹកថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាចំពោះការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់អន្តរជាតិ ក្នុងសេចក្តីថ្លែងការរបស់ឯកឧត្តមទៅកាន់ក្រុមប្រឹក្សាសន្តិសុខកាលពីខែឧសភា…
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញការប្តេជ្ញាបង្កើនការបង្ក្រាបបណ្តាញឆបោកតាមអនឡាញ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្តេជ្ញាបង្កើនយុទ្ធនាការបង្ក្រាបទូទាំងប្រទេសប្រឆាំងនឹងបណ្តាញឆបោកតាមអនឡាញឆ្លងដែន ដែលកំពុងវិវត្ត និងមានភាពស្មុគស្មាញកាន់តែខ្លាំង។ សម្តេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់ជាថ្មីបែបនេះ តាមរយៈកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយអ្នកសារព័ត៌មាន Bloomberg ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ។ តាមរយៈកិច្ចសម្ភាសន៍នេះបានចោទសួរសម្ដេចធិបតីថា កម្ពុជាបានសហការជាមួយសហរដ្ឋអាមេរិក ហើយក៏សហការជាមួយចិនលើបញ្ហាបង្ក្រាបបទល្មើសឆបោកតាមអនឡាញនេះ ។ តើសម្ដេចគិតថា សហរដ្ឋអាមេរិក និងចិនគួរតែសហការគ្នាឱ្យកាន់តែជិតស្និទ្ធជាងនេះដែរឬទេ? ដូចដែលសម្ដេចបានលើកឡើងថា នេះគឺជាបញ្ហាឆ្លងដែនដែលគ្មានប្រទេសណាមួយអាចដោះស្រាយតែម្នាក់ឯងបាន។ សម្ដេចធិបតីបានបញ្ជាក់វិញថា ពិតជាដូច្នោះមែន។ ប្រធានាធិបតី Xi Jinping និងប្រធានាធិបតី Donald Trump…
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១
សម្ដេចធិបតីបានលើកឡើងថា សម្ដេចបានឮថា ថ្នាក់ដឹកនាំថៃ ជាពិសេសរដ្ឋមន្ត្រីការបរទេស បាននិយាយថា ដោយសារកម្ពុជាបានទៅប្រើយន្តការរបស់អង្គការសហប្រជាជាតិ នោះទ្វារសម្រាប់ការចរចាព្រំដែនគោកត្រូវបានបិទ។ សម្ដេចបានបញ្ជាក់ថា ការលើកឡើងនេះមិនសូវត្រឹមត្រូវហើយក៏មិនសូវយុត្តិធម៌ដែរ ដោយសារហេតុផលពីរ។ សម្ដេចបានបញ្ជាក់ថា ទីមួយ៖ មូលហេតុដែលយើងទៅប្រើការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញា (UNCLOS) របស់អង្គការសហប្រជាជាតិ គឺដោយសារប្រទេសថៃបានសម្រេចលុបចោលអនុស្សរណៈយោគយល់ (MOU) ឆ្នាំ២០០១ ដែលជាកិច្ចព្រមព្រៀងទ្វេភាគីតែមួយគត់រវាងកម្ពុជា និងថៃស្តីពីដែនសមុទ្រ។ អស់រយៈពេលប្រហែល១៥ឆ្នាំ រដ្ឋាភិបាលថៃជាច្រើនជំនាន់ និងកម្ពុជាបានខិតខំធ្វើការលើមូលដ្ឋាននៃ MOU នេះ ដើម្បីស្វែងរកដំណោះស្រាយ រួមទាំងការអភិវឌ្ឍរួម។ ក្នុងអំឡុងពេលខ្ញុំកាន់តំណែង យើងក៏បានធ្វើការជាមួយអតីតនាយករដ្ឋមន្ត្រីថៃពីររូបផងដែរ។ ប៉ុន្តែទោះបីយើងបានស្នើសុំឱ្យថៃកុំលុបចោល…
រដ្ឋមន្រ្តី៖ សុបិនរបស់ ព្រះបរមរតនកោដ្ឋ ត្រូវបានធ្វើឱ្យទៅជាការពិតដោយ សម្ដេចតេជោ ហ៊ុន សែនក្នុងការសាងសង់និងដាក់ឱ្យប្រើប្រាស់គម្រោងវារីអគ្គិសនីកំចាយ
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា ការសម្រេចឱ្យសាងសង់គម្រោងវារីអគ្គិសនីកំចាយ ស្ថិតនៅក្នុងខេត្តកំពត ដោយ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភាកម្ពុជា បានបំពេញព្រះរាជបំណងព្រះបរមរតនកោដ្ឋ ឱ្យក្លាយជាការពិត ហើយគម្រោងនេះបន្តថែទាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបច្ចុប្បន្ន។ តាមរយៈវីដេអូឃ្លីបមានរយៈពេលប្រមាណ ៨ នាទី បានផ្សាយនៅលើបណ្តាញសង្គមផ្លូវការ ឯកឧត្តមរដ្ឋមន្រ្តី កែវ រតនៈ បានលើកឡើងថា គម្រោងវារីអគ្គិសនីកំចាយ…
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាល បានផ្តោតលើការកែទម្រង់មុតស្រួច និងមានលក្ខណៈបើកចំហ តម្លាភាព និងការប្រកួតប្រជែង ការលើកទឹកចិត្តលើវិស័យអាទិភាព ជាពិសេសលើកកម្ពស់ដល់វិស័យឯកជនលើការធ្វើធុរកិច្ចផ្សេងនៅកម្ពុជា។ ជុំវិញបរិយាកាសវិនិយោគ, នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានបន្តទាក់ទាញរំហូរទុនវិនិយោគផ្ទាល់ (FDI) បានយ៉ាងសន្ធឹកសន្ធាប់ពីបណ្តាប្រទេសនានា ដោយគ្របដណ្តប់លើគម្រោងរាប់រយ និងមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក។ ការបណ្តាក់ទុនទាំងនេះបានផ្តោតសំខាន់លើវិស័យសក្តានុពលដូចជា ផលិតកម្ម ឧស្សាហកម្មធុនធ្ងន់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាដើម។ ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា ទាក់ទិនការវិយោគនេះ នៅក្នុងឆ្នាំ២០២៥ កន្លងមក…
ទូតឥណ្ឌាប្រចាំកម្ពុជា វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់កម្ពុជាលើការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងគាំទ្រការរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នាពេលខាងមុខ
ភ្នំពេញ៖ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងវិធានការម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងគាំទ្រយ៉ាងពេញទំហឹងចំពោះការរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់បែបនេះ ក្នុងឱកាស ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនារសៀលថ្ងៃទី២២ ខែកក្កដា…
កម្ពុជាស្នើសមាគមធុរកិច្ចជប៉ុន ធ្វើជាស្ពានចម្លងនៃលំហូរពាណិជ្ជកម្ម និងទេសចរណ៍ប្រទេសទាំងពីរ
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្នើដល់សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) ដើរតួនាទីជាស្ពានចម្លងដ៏សំខាន់ ក្នុងការជំរុញកិច្ចការងារតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងវិស័យភស្តុភារកម្មនៅតំបន់ព្រំដែនកម្ពុជា-ឡាវ សំដៅលើកកម្ពស់លំហូរ ពាណិជ្ជកម្ម និងជំរុញវិស័យទេសចរណ៍។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅក្នុងជំនួបជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញជប៉ុនប្រចាំកម្ពុជា ជួបសម្តែងការគួរសម និងគោរពជម្រាបលា នៅថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២៦, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល…
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ស្តីពី «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
សម្ដេចតេជោ ៖ ជាថ្មីម្តងទៀតថ្ងៃនេះខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោក Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើងថា «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ» ខ្ញុំសូមចូលរួមចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃ បានជ្រាបនិងយល់ដឹងបន្ថែម ដោយ ខ្ញុំសូមមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅលើអត្ថបទរបស់លោក សូមទុកឱ្យប្រជាជនទាំងពីរពិចារណាលើសំណេរដែលមានខ្លឹមសារអត្ថបទរៀបរាប់ទាំងស្រុង៖ អត្ថបទលោក សុរ៉ាឆាត បំរុងស៊ុក (Surachart Bamrungsuk) អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ស្តីពី៖ «បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»…
