ឯកឧត្ដម កាន់ ផារិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសមជាមួយលោកAlain Aeschlimann, Advisor, Security and Crisis Management (SCMS) Unitនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) នៅទីស្ដីការក្រសួង កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦។ ក្នុងជំនួប ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជាជាមួយ ICRC ដោយផ្តោតសំខាន់លើសកម្មភាពមនុស្សធម៌ និងកិច្ចសម្របសម្រួលជាមួយអាជ្ញាធរពាក់ព័ន្ធ តាមរយៈការចុះសួរសុខទុក្ខផ្ទាល់ និងការផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់ជនភៀសសឹកកម្ពុជាដោយសារជម្លោះ ព្រំដែនកម្ពុជា-ថៃ ព្រមទាំងការសម្របសម្រួលក្នុងការដោះលែងដោយសុវត្ថិភាព និងការបញ្ជូនត្រឡប់មកវិញនូវយោធាកម្ពុជាទាំង១៨…
Author: kimheap
កម្ពុជា និងបែលហ្ស៊ិក ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន
ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម មីសែល ប៉ារីស (Michel Parys) ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្របែលហ្ស៊ិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក នៅទីស្តីការក្រសួងការបរទេសនាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ។ ក្នុងជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងបែលហ្ស៊ិក។ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍…
ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញលទ្ធផលកិច្ចប្រជុំរដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ាន និងការអនុម័តឯកសារចំនួន៤
សៀមរាប៖ នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ រៀបចំសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញលទ្ធផលក្នុងនាមជាប្រធានប្តូរវេននៃកិច្ចប្រជុំរដ្ឋមន្ត្រីមុខងារសាធារណៈអាស៊ានលើកទី២៣ (23rd ACCSM) និងអាស៊ានបូកបីលើកទី៨ (8th ACCSM+3) ក្រោយកិច្ចប្រជុំ និងព្រឹត្តិការណ៍ពាក់ព័ន្ធបានចប់សព្វគ្រប់។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រោមការសម្របសម្រួលរបស់កម្ពុជា ក្នុងនាមជាប្រធានឯកសារជាច្រើនបានសម្រេច និងបានដាក់ចេញជាបន្តបន្ទាប់។ ដោយឡែក សម្រាប់កិច្ចប្រជុំរយៈពេល៣ថ្ងៃនេះ សម្រេចអនុម័តនូវឯកសារសំខាន់ៗចំនួន ៤ រួមមាន៖ (១)«ផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០…
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើងថា «ស្វាដោះសំណាញ់!»
(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះអត្ថបទមួយនៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេច ដោយបង្ហាញចំណាប់អារម្មណ៍ចំពោះការវិភាគរបស់ លោក សុរៈឆាត បំរុងសុខ (Surachart Bamrungsuk) ដែលជាអ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ។ អត្ថបទដែលសម្តេចតេជោ ហ៊ុន សែន បានចែករំលែកនោះ មានចំណងជើងថា «ស្វាដោះសំណាញ់!» ខាងក្រោមជាខ្លឹមសារទាំងស្រុង៖ ថ្ងៃនេះជាថ្មីម្តងទៀត ខ្ញុំមានចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់ លោក សុរៈឆាត បំរុងសុខ (Surachart…
ក្រសួងបរិស្ថានបង្ហាញអំពីផលវិបាកនៃការគ្រប់គ្រងសំណល់អាគុយ និងសំណល់អគ្គិសនី និងអេឡិចត្រូនិក មិនត្រឹមត្រូវ
ភ្នំពេញ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថាន បានបន្តបង្ហាញអំពីផលវិបាកនៃការគ្រប់គ្រងសំណល់អាគុយ និងសំណល់អគ្គិសនី និងអេឡិចត្រូនិក មិនត្រឹមត្រូវ។ ក្រសួងបានបញ្ជាក់ថា ការគ្រប់គ្រងសំណល់អាគុយ និងសំណល់អគ្គិសនីនិងអេឡិចត្រូនិក (E-waste) មិនត្រឹមត្រូវ អាចបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពមនុស្ស បរិស្ថាន និងសេដ្ឋកិច្ច នៅពេលសំណល់ទាំងនេះត្រូវបានទុកដាក់ បោះចោល ឬកែច្នៃដោយគ្មានបច្ចេកទេសត្រឹមត្រូវ ដោយសារសារធាតុគ្រោះថ្នាក់ និងលោហធាតុធ្ងន់ ដូចជា សំណ (Lead) បារត (Mercury) កាត់ម្យ៉ូម (Cadmium) និងលីចូម…
ក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាស្តីពី “បច្ចុប្បន្នភាពទីផ្សារការងារកម្ពុជា ឆ្នាំ២០២៦” នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Fairfield by Marriott ភ្នំពេញ ដើម្បីផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវសំខាន់ៗចំនួន ៣ របស់ក្រសួង ផ្តល់ព័ត៌មានបច្ចុប្បន្ន និងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦ ព្រមទាំងបង្កើតវេទិកាពិភាក្សាពីវឌ្ឍនភាព បញ្ហាប្រឈម និងប្រមូលធាតុចូលក្នុងការរៀបចំ និងតម្រង់ទិសគោលនយោបាយជាតិ។ ថ្លែងទៅកាន់អ្នកចូលរួមប្រមាណ ១៥០រូប ជាតំណាងក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ…
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី និងសម្ពោធអគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី និងសម្ពោធអគារសិក្សានៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលមានខ្លឹមសារដូចខាងក្រោម៖ – សម្ដេចធិបតី នាយករដ្ឋមន្រ្តី៖ សាលាដើរតួនាទីសំខាន់ដែលយើងអត់ដឹងខ្លួន ឥរិយាបថនៃការបង្រៀន បទបញ្ជាផ្ទៃក្នុងរបស់សាលា ទម្ងន់នៃកម្រិតកម្មវិធិសិក្សា គឺទាំងអស់នេះមានឥទ្ធិពលសំខាន់ណាស់ ពាក់ព័ន្ធនឹងសិស្សចេញទៅ ឥរិយាបទគាត់ធ្វើការបន្ត។ សិស្សអត់ដឹងទេ ដាក់កម្រិតណាសិស្សខិតខំប្រឹងប្រែងធ្វើឱ្យចំ នេះគឺជាចំណុចគន្លឹះមួយដែលខ្ញុំគិតថា…
៧ខែឆ្នាំនេះកម្ពុជាបានចំណូលជាង២០លានដុល្លារពីការលក់សំបុត្រជូនទេសចរចូលទស្សនារមណីយដ្ឋានអង្គរ
MC៖កម្ពុជាទទួលបានចំណូលប្រមាណជាង ២០លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ដែលចូលទស្សនារមនីយដ្ឋានអង្គរ ក្នុងរយៈពេល៧ខែ ពោលចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានភ្ញៀវទេសចរចំនួន៤២៨ ២២៣នាក់។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។ គ្រឹះស្ថានអង្គរបានបញ្ជាក់ថា ៧ខែ ឆ្នាំ២០២៦នេះ ចំណូលដែលទទួលបាន ពីការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរមានចំនួន ២០ ៣២៦ ៩៦៦ដុល្លារ ថយចុះ២៩.០៣% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៥។ ចំណែកចំនួនភ្ញៀវទេសចរបរទេស មានចំនួន ៤២៨ ២២៣នាក់ ថយចុះ៣០.៧៩%។ បើតាមរបាយការណ៍ដដែល បានបញ្ជាក់ថា…
សម្ដេចធិបតី៖ ក្នុងការជំរុញកែទម្រង់រដ្ឋបាលសាធារណៈ កម្ពុជាផ្ដោតលើសុខុមាលភាពជាតិ និងប្រជាជន
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកកិច្ចប្រជុំមុខងារសាធារណៈអាស៊ានលើកទី២៣ (ACCSM) និងអាស៊ានបូក៣ លើកទី៨ (ACCSM+3) នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ក្នុងការជំរុញការកែទម្រង់រដ្ឋបាលសាធារណៈ កម្ពុជា បានផ្ដោតសំខាន់ទៅលើសុខុមាលភាពជាតិ និងប្រជាជនជាចំបង។ សម្ដេចធបតី នាយករដ្ឋមន្រ្ដី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ផ្តល់អទិភាពខ្ពស់ដល់ «អភិបាលកិច្ច និងកំណែទម្រង់» គឺជាស្នូលនៃរបៀបវារៈអភិវឌ្ឍន៍ជាតិ ក្រោមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតលើអាទិភាពយុទ្ធសាស្ត្រចំនួនប្រាំ គឺមនុស្ស…
