កិច្ចប្រជុំគណបក្សនយោបាយសម្ព័ន្ធភាពដើម្បីពិនិត្យវឌ្ឍនភាពការងារ រួមទាំងការងារសំខាន់ៗ មួយចំនួន

កិច្ចប្រជុំក្រុមការងារសម្របសម្រួល នៃគណបក្សនយោបាយសម្ព័ន្ធភាព លើកទី៨ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅវិមាន ៧ មករា ក្រោមអធិបតីភាពឯកឧត្តម សោម សឿន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារសម្របសម្រួល នៃគណបក្សនយោបាយសម្ព័ន្ធ។ កិច្ចប្រជុំនេះ ក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពការងារគណបក្សនយោបាយសម្ព័ន្ធ រួមទាំងការងារសំខាន់ៗ មួយចំនួនទៀត។

សូមជម្រាបថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៨ផ្សេងទៀត។ សម្ព័ន្ធភាពរវាងបក្សនយោបាយទាំង២៩ គឺមានគោលដៅយូរអង្វែង សម្រាប់ប្រទេសកម្ពុជា។ ការចងសម្ព័ន្ធនេះ ជាការឆ្លុះបញ្ចាំងអំពីសាមគ្គីភាព នៃការថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។

Leave a Reply

Your email address will not be published. Required fields are marked *