សហជីព អំពាវនាវដល់ពលរដ្ឋ និងពលករ ចងចាំ ការឈឺចាប់ដែលថៃ បានឈ្លានពានលើកម្ពុជា

ភ្នំពេញ ៖ ប្រធានសហជីព បានផ្ញើសារដោយអំពាវនាវដល់ពលរដ្ឋ ពិសេសពលករខ្មែរ ចងចាំការឈឺចាប់ ដែលថៃ បានប្រព្រឹត្តមកលើជាតិ និងប្រជាជនកម្ពុជា ដោយការឈ្លានពាន យ៉ាងសាហាវចំនួន២លើកកាលពីឆ្នាំ២០២៥។ តាមរយៈទង្វើឈ្លានពាននេះ សហជីព អំពាវនាវដល់ពលរដ្ឋឈប់ប្រើផលិតផលថៃ និងអំពាវនាវដល់ពលករ ដែលវិលមកវិញ សូមធ្វើការនៅក្នុងស្រុក ឈប់ចិញ្ចឹមចិត្តវិលទៅប្រទេសថៃ ព្រោះកម្ពុជាមានការងារគ្រប់គ្រាន់សម្រាប់ពលរដ្ឋ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា មានប្រសាសន៍ថា តាមរយៈសង្រ្គាមដែលថៃ ឈ្លានពានលើកម្ពុជាចំនួន២លើកកាលពីឆ្នាំ២០២៥ លោកជឿជាក់ថា ពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ពិតជាឈឺចាប់ ចំពោះទង្វើព្រៃផ្សៃរបស់ថៃ ប្រព្រឹត្តមកលើជាតិ និងប្រជាជនកម្ពុជា។ ហេតុដូច្នេះលោកក្នុងនាមប្រធានសហជីព និងជាពលរដ្ឋមួយរូប រំពឹងថា ការឈឺចាប់នេះ នឹងដក់ជាប់ក្នុងចិត្តពលរដ្ឋខ្មែរគ្រប់គ្នា ចងចាំ នឹងរួមគ្នាឈប់ប្រើផលិតផលថៃ។ ហើយសម្រាប់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ សូមធ្វើការនៅក្នុងស្រុក ពីព្រោះការងារនៅកម្ពុជាមានច្រើនសម្បូរបែប សម្រាប់ពលរដ្ឋ ហើយក្នុងករណីការងារដែលពលករ ចង់ធ្វើតែមិនមានជំនាញ រាជរដ្ឋាភិបាល មានការបណ្ដុះបណ្ដាលដោយមិនគិតប្រាក់ថែមទៀត ដែលនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ។

សូមជម្រាបថា គិតមកដល់ពេលនេះ ប្រជាពលករខែ្មរដែលធ្វើការនៅប្រទេសថៃ បានវិលមកពីប្រទេសកម្ពុជាវិញសរុបប្រមាណជិត ៩៦ម៉ឺននាក់ហើយ- ហើយក្នុងនោះក្រងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ បានជួយរកការងារជូនភ្លាមៗ បានចនជាង៦២ម៉ឺននាក់ហ -ហើយក្រសួងក៏បន្តផ្តល់ការងារ និងផ្តល់វិជ្ជាជីវៈដល់ពួកគាត់ជាបន្តបន្ទាប់ទៀតផងដែរ។ ជាមួយនេះ ក្រសួងការងារ អំពាវនាវឲ្យបងប្អូនអតីតពលករ ឬប្រជាពលរដ្ឋទាំងអស់ ដែលមិនទាន់មានជំនាញ ឬគ្មានការងារធ្វើ សូមទាក់ទងទៅលេខ 12 97 ដើម្បីទទួលបានការងារសមស្របតាមជំនាញ៕

 

Leave a Reply

Your email address will not be published. Required fields are marked *